សន្តិសុខសង្គម
តុលាការប្រកាសសាលដីកាសំណុំរឿង ឃាតកម្មឧកញ៉ា អ៊ឹង ម៉េងជឺ នៅថ្ងៃ ១៧ កុម្ភៈ ខែក្រោយនេះ
តុលាការកំពូល នៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ បានបើកសវនាការលើសំណុំរឿងឃាតកម្មឧកញ៉ា អ៉ឹង ម៉េងជឺ បន្ទាប់ពីជនជាប់ចោទ ឈ្មោះ សៀង វាសនា និងមេធាវីការពារជនរងគ្រោះប្ដឹងសារទុក្ខមិនសុខចិត្ត និងការសម្រេចរបស់សាលាឧទ្ធរណ៍។

នៅចំពោះមុខអង្គសវនាការជនជាប់ចោទឈ្មោះ សៀង វាសនា បានឆ្លើយថា នៅថ្ងៃកើតហេតុ ខ្លួនប្រពន្ធកូន បានជូនម្តាយក្មេកទៅពេទ្យនៅខេត្តកំពង់ឆ្នាំង ដោយខ្លួនមិនបានបាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េងជឺ ទេ និងសុំឲ្យតុលាការលើកលែងការចោទមកលើខ្លួន។

លោកមេធាវី តេង បូរ៉ា ការពារសិទ្ធិឲ្យដើមបណ្តឹងរដ្ឋប្បវេណីលោកស្រី តាំង គីមឆេង ត្រូវជាប្រពន្ធលោកឧកញ៉ា អ៉ឹង ម៉េងជឺ បានធ្វើសេចក្តីសន្និដ្ឋាននៅក្នុងអង្គសវនាការថា ដើមបណ្ដឹងគឺមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់ចៅក្រមសាលាឧទ្ធរណ៍ ដោយមិនបានផ្តល់យុត្តិធម៌ដល់ខ្លួន ដែលបានសម្រេចឲ្យជនជាប់ចោទ៤នាក់រួចខ្លួនក្នុងសំណុំរឿង ឃាតកម្មគិតទុកជាមុន រួមទាំងសំណងជំងឺចិត្តដែលដើមបណ្ដឹងទាមទារ ៥០ លានដុល្លារ តែតុលាការសម្រេចឲ្យតែ ១០ លានដុល្លារ។ ក្រោយពីបញ្ចប់សវនាការសួរដេញដោលលើអង្គច្បាប់រួចរាល់ហើយប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល បានសម្រេចកំណត់យកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខដើម្បីធ្វើការប្រកាសសាលដីកា។

គួររំលឹកថា សាលាឧទ្ធរណ៍បានសម្រេចដោះលែង លោក ថោង សារ៉ាត់ និងបក្ខពួកចំនួន ៣ នាក់ទៀត ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន លើកលែងតែឈ្មោះ សៀង វាសនា ដែលជាជនដៃដល់បន្តស្ថិតនៅក្នុងឃុំ។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។
បើតាមសេចក្តីប្រកាសអ្នកនាំពាក្យសាលាឧទ្ធរណ៍, អ្នកដែលត្រូវដោះលែងឲ្យក្រៅឃុំជាបណ្តោះអាសន្នចំនួន ៤ នាក់នោះរួមមាន ទី១.ឈ្មោះ ថោង សារ៉ាត់ ២.ឈ្មោះ កួយ ចាន់ថុល ៣.ឈ្មោះ មាស សម្បត្តិ ហៅ ទូច និង ៤. ឈ្មោះ ឈុន ចិត្រា ដោយតុលាការបានដាក់លក្ខខណ្ឌ៤ចំណុចដូចជា៖
១.ជនជាប់ចោទមិនត្រូវចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដោយមិនមានការអនុញ្ញាតពីតុលាការ។
២.ហាមផ្លាស់ប្តូរលំនៅឋាន។
៣.ត្រូវបង្ហាញខ្លួននៅការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញរៀងរាល់សប្តាហ៍ទី១ រៀងរាល់ខែ។
៤.ចូលបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ចដែលចាត់តាំងដោយតុលាការ៕
អត្ថបទ៖ មករា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ