Connect with us

សន្តិសុខសង្គម

យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅសល់​តាំងពី​ជំនាន់​សង្គ្រាម​១៨​គ្រាប់ ​ត្រូវ​ប្រជាពលរដ្ឋ​ភ្ជួរស្រែ​ប្រទះឃើញ រាយការណ៍​ឲ្យ​សមត្ថកិច្ច​យកទៅ​កម្ទេចចោល

បានផុស

នៅ

បន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​១១ ព្រឹក ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅសល់​តាំងពី​ជំនាន់​សង្គ្រាម​១៨​គ្រាប់​ត្រូវ​ប្រជាពលរដ្ឋ​ភ្ជួរស្រែ​ប្រទះឃើញ រាយការណ៍​ឲ្យ​សមត្ថកិច្ច នៅ​ចំណុច ភូមិ​តា​ដួល ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ នៅ​ខាងកើត​ភូមិ​ចម្ងាយ​១,០០០​ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុក​ស្វាយចេក បាន​ប្រាប់​អ្នកយក​ព័​ត៌មាន​ឲ្យ​ដឹងថា​ ប្រជាពលរដ្ឋ​ជា​ម្ចាស់​ស្រែ​ដែល​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​នៅសល់​តាំងពី​ជំនាន់​សង្គ្រាម​១៨​គ្រាប់​នោះ​មានឈ្មោះ សុំា​ង ចាយ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​តា​ដួល ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោក​អធិការ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ តាម​ការ​បំភ្លឺ​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ស្រែ​បាន​ឲ្យ​ដឹង​ថា ស្រែ​ដែល​បាន​ភ្ជួរស្រែ​នោះ គាត់​ធ្វើជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​ឆ្នាំនេះ​ដោយមាន​បំណង​ចង់​ពង្រីក​ដីស្រែ​គាត់​ក៏បាន​យក​ត្រាក់ទ័រ​មក​ភ្ជួរ​វៀល​ដីដំបូក​ក្នុង​ស្រែ​មាន​ដី​កាន់តែ​ធំ ក៏​ប្រទះឃើញ​គ្រាប់​ទាំងនោះ រួច​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​ផ្គាំ​តែម្តង​។

លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀត​ថា គ្រាប់​យុទ្ធ​ភណ្ឌ​ទាំងនោះ​មាន​១/​ប្រភេទ​ដេ​កា​៨២​ចំនួន​១៥​គ្រាប់​២/​ប្រភេទ​មីន​៦៩​ចំនួន​១​គ្រាប់​៣​ប្រ​ភ​ទ​៦០​ម​ម​ចំនួន​២​គ្រាប់។ ​បន្ទាប់​នគរបាល​ប៉ុស្តិ៍​ក៏បានផ្តល់​ព័ត៌មាន​ទៅ​ក្រុម​ស៊ីម៉ាក​ដើម្បី​ពិនិត្យ​និង​យកទៅ​កម្ទេច​ចោល​នៅពេល​ខាងមុខ​តែម្តង​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម