សន្តិសុខសង្គម
ចាក់សោផ្ទះទុកចោល ត្រូវអគ្គិភ័យ ឆាបឆេះគ្មានសល់
បាត់ដំបង ៖ លំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ បើទោះបីជាមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យស្រុកយ៉ាងណាក៏ដោយ ដោយសារតែផ្ទះនេះត្រូវបានម្ចាស់ចាក់សោទ្វារទុកចោល។

ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង ៣ និង ៣០ នាទីរសៀល ស្ថិតនៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

អគ្គិភ័យនេះដែរ បានឆាបឆេះទៅលើផ្ទះរបស់ប្រជាពលរដ្ឋ ១ខ្នង មានទំហំ៤មx៨ម ធ្វើពីដែក ប្រក់ស័ង្កសី ជញ្ជាំង ស័ង្កសី របស់ម្ចាស់ឈ្មោះ ឈួយ សុជាតិ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ដោយបានឆេះទាំងស្រុង។

សមត្ថកិច្ចស្រុកបានចេញប្រតិបត្តិការដោយបានបាញ់ទឹកទប់ស្កាត់ការឆេះមិនឲ្យរាលដាលទៅផ្ទះអ្នកដទៃ ព្រមទាំងបានសន្និដ្ឋានជាបឋមថា មូលហេតុ គឺឆ្លងចរន្តអគ្គិសនី (ដោយម្ចាស់ផ្ទះមិននៅចាក់សោចោល)។

សម្ភារៈខូចខាតរួមមាន ឆេះផ្ទះ ១ខ្នង និង ឆេះ សម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងស្រុង បើសរុបគិតជាទឹកប្រាក់អស់ប្រហែល ៣.០០០ ដុល្លារ(បីពាន់ដុល្លារ)៕
អត្ថបទ ៖ សោ និយមរ័ត្ន





-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត