Connect with us

សន្តិសុខសង្គម

ជនសង្ស័យ២នាក់​ លាក់​គ្រឿងញៀន​២កូនថង់​ ត្រៀម​លក់​ត្រូវ​នគរបាល​បង្ក្រា

បានផុស

នៅ

បន្ទាយមានជ័យ ៖ ថ្នាំញៀន​ប្រភេទ​ម្សៅ​ស​ថ្លា ចំនួន​២​កូន​ថង់​ដែល​មាន​ទម្ងន់​ស្មើ​៣៧.៧៣​ក្រាម​ត្រូវ​ជនសង្ស័យ​២​នាក់ ​កំពុង​ត្រៀម​លក់​បន្ត ត្រូវ​បាន​កម្លាំង នគរបាល​ប្រឆាំង​គ្រឿងញៀន​ធ្វើការ​បង្ក្រាបបាន នៅ ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំង​នគរបាល ការិយាល័យ ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​អ្នកយក​ព័​ត៍​មាន​ឲ្យ​ដឹង​បន្តថា​ការបង្ក្រាប​ជនសង្ស័យ​លក់​ថ្នាំញៀន​នេះ​បាន​បន្ទាប់ពី​ប្រជាពលរដ្ឋ​ល្អ បានផ្តល់​ព័​ត៌មាន​ឲ្យ​ថា នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦​ក្បែរ​ស្ពាន​ទី​២ ស្ថិត​ក្នុង​ភូមិសាស្ត្រ ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ក្រោយពី​ទទួលបាន​ព័ត៌មាន​ហើយដោយ​ទទួល​បទ​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​បាន​ដឹកនាំ​កម្លាំង នគរបាល​ការិយាល័យ ជំនាញ ប្រឆាំង​គ្រឿងញៀន ចុះ​ប្រតិបត្តិការ​ដល់ទី​តាំងធ្វើ​ការ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ម្នាក់​ឈ្មោះ វ៉ុ​ន ពិសី ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជា​អ្នកលក់​ថ្នាំញៀន និង​ម្នាក់ទៀត​ឈ្មោះ ឡាយ ភារ​ម្យ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា ជា​អ្នកលក់​។

ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​គ្រឿងញៀន​នេះ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​និង​សម្ភារៈ​ជាក់ស្តែង មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​២​កូន​ថង់​ទម្ងន់​៣៧.៧៣​ក្រាម​ថ្លឹង​ទាំង​សំបក​,​ទូរ​សព្ទ​ដៃ​០១​គ្រឿង។

ឆ្លងតាម​ការសាកសួរ​ចម្លើយ ជនសង្ស័យ​ឈ្មោះ វ៉ុ​ន ពិសី បាន​សារភាព​ថា​ គេ​ធ្លាប់​រកស៊ី​ជួញដូរ​គ្រឿងញៀន​នេះ រយៈពេល​៣​ឆ្នាំ​មក​ហើយ គឺ​រកស៊ី​នៅ​ខេត្តសៀមរាប​និង​ខេត្តបន្ទាយមានជ័យ។

ផ្អែកលើ​ចម្លើយ​សារភាព​និង​មាន​វត្ថុតាង​ជាក់ស្តែង​នោះ ជនសង្ស័យ​ទាំង​២​នាក់ កម្លាំង​នគរបាល​ជំនាញ បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី នៅ​ល្ងាច​ថ្ងៃ ទី​២៦ ខែ មករា ឆ្នាំ ២០២២ ផងដែរ​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម