Connect with us

សន្តិសុខសង្គម

សល់បួនថ្ងៃទៀតឡើងផ្ទះ ត្រូវខ្សែភ្លើងឆក់ជាងស្លាប់

បានផុស

នៅ

សល់តែបួនថ្ងៃទៀតប៉ុណ្ណោះ នឹងរៀបចំធ្វើវិធីឡើងផ្ទះ ម្ចាស់ផ្ទះបានហៅបុរសម្នាក់ ជាជាងដើរស៊ីឈ្នួលផ្សារផ្ទះ ខណៈឡើងផ្សារខ្វះការប្រុងប្រយ័ត្ន បាន​ឆក់​ខ្សែភ្លើងរបួសធ្ងន់ ហើយ​បាន​ស្លាប់ពេល​ដឹក​ទៅ​មណ្ឌលសុខភាព។

ហេតុការណ៍ឆក់ខ្សែភ្លើងនេះបានកើតឡើងនៅវេលាម៉ោង ៧ និង១៤នាទីព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ ស្ថិតនៅក្នុង​ភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីអ្នកភូមិបាននិយាយថា នៅថ្ងៃកើតហេតុម្ចាស់ផ្ទះបានហៅបុរសម្នាក់ជាជាងដើរស៊ីឈ្នួលផ្សារដែក មកផ្សារសំយាបផ្ទះ ដើម្បីរៀបចំពិធីឡើងផ្ទះនៅប៉ុន្មានថ្ងៃខាងមុខ។ ជាងបានឡើងទៅលើដំបូលផ្ទះ ដោយខ្វះការប្រុងប្រយ័ត្នខ្សែភ្លើងដាច់ បានឆ្លងចរន្តអគ្គិសនីឆក់របួសធ្ងន់ធ្ងរ ហើយ​ម្ចាស់ផ្ទះបាន​នាំគ្នាដឹកយកទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពក្បែរនោះ តែមិនអាចជួយសង្គ្រោះ​បាន។

សមត្ថកិច្ចបន្តឲ្យដឹងទៀតថា ជាងភ្លើងស្លាប់ដោយសារខ្សែភ្លើងឆក់នោះ មានឈ្មោះវ៉េត ខាំសាយ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ក្រោយកើតហេតុ សមត្ថកិច្ចបាន​ចុះត្រួតពិនិត្យុ និងធ្វើកោសល្យវិច័យ ដោយមានការអនុញ្ញាតពីលោកជាសុភ័ក្រ្តព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង ពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយខ្សែភ្លើងឆក់ពិតប្រាកដមែន។ សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម