Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចរាជធានីភ្នំពេញ ជាង ១ពាន់នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន

បានផុស

នៅ

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ដែលនឹងឈានចូលមកដល់ ក្នុងពេលឆាប់ៗនេះ សមត្ថកិច្ចរាជធានីភ្នំពេញជិត ១,៧០០នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក៏ដូចជាជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ចេញទៅដើរលេងកម្សាន្ដតាមរមណីដ្ឋាននានា។  

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៨ ខែមករានេះថា នៅពេលមានពិធីបុណ្យទានសំខាន់ៗ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលលោកឧត្ដមសេនីយ៍ឯក ស ថេត ជាស្នងការ តែងតែដាក់ចេញនូវផែន​ការច្បាស់លាស់ ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់​ធ្នាប់ ក៏ដូចជាដើម្បីសម្រួលការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ ផងដែរ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ដែលនឹងមកដល់ឆាប់ៗនេះ កម្លាំងនគរបាលចំណុះឲ្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ​ជិត ១, ៧០០នាក់ ដោយត្រូវពង្រាយនៅតាមគោលដៅរមណីដ្ឋានសំខាន់ៗ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។

ម្យ៉ាងទៀតកម្លាំងនគរបាលអន្តរាគមន៍ ទាំងនៅស្នងការដ្ឋាន និងអធិការដ្ឋានខណ្ឌ ក៏នឹងជិះល្បាត ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម នេះផងដែរ។ ចំណែកឯកម្លាំងនគរបាលចរាចរណ៍វិញ ក៏នឹងត្រូវដាក់ពង្រាយនៅគ្រប់បណ្ដាផ្លូវទាំងអស់ ជាពិសេសច្រកចេញ-ចូលរាជធានីភ្នំពេញ ពីព្រោះនឹងមានប្រជាពលរដ្ឋ ចេញដើរលេងកម្សាន្ដច្រើន នៅបណ្ដាខេត្តនានា។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដដែល៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម