សន្តិសុខសង្គម
បាក់ស៊ីទែនទឹក សង្កត់បុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ
បុរសជាកម្មករលក់ទឹកម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុបន្ទាប់ពីត្រូវស៊ីទែនទឹកបាក់រលំសង្កត់លើ។
ករណីនេះ បានកើតឡើងនៅចំណុចរោងចែកចាយបណ្តាញប្រព័ន្ធទឹក តាមបណ្ដោយផ្លូវអង្គរព្យុងយូ (ផ្លូវ៦០ម៉ែត្រ) ស្ថិតនៅក្រុមទី០៩ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណម សុនឿន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលក់ទឹក មានទីលំនៅភូមិត្នាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
យោងតាមការពិនិត្យកន្លែងកើតហេតុរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជើងស៊ីទែនទឹក សង់អំពីដែកV ៤x៤ បណ្តោយ២,២០ម៉ែត្រ និងទទឹង១,១០ម៉ែត្រ កម្ពស់៣ម៉ែត្រ ចំណុះទឹក២០០០លីត្រ ជើងស៊ីទែនជាប្រភេទដែកចាស់ៗ។
ជនរងគ្រោះមានស្នាមផ្នែកក្បាលខាងក្រោយបែកហើមប៉ោង ជាស្នាមស៊ីទែនទឹកសង្កត់លើ, ផ្នែកដងខ្លួននិងអវយវៈមានស្ថានភាពធម្មតា។ ក្រោយពិនិត្យនិងធ្វើកំណត់ហេតុរួច សមត្ថកិច្ចជំនាញបានប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ៖ សុខុម
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?