Connect with us

សន្តិសុខសង្គម

ប្រទះឃើញក្បាលគ្រាប់កាំភ្លើងត្បាល់ នៅកណ្តាលក្រុង

បានផុស

នៅ

ខេត្តបាត់ដំបង៖ ក្បាលគ្រាប់កាំភ្លើងត្បាល់មួយគ្រាប់ ទំហំ ៨១ មីល្លីម៉ែត្រ ត្រូវបានកម្លាំងស៊ីម៉ាក់ ប្រចាំខេត្តបាត់ដំបង ចុះយកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោល ខណៈក្រុមហ៊ុនខ្សែកាប និងខ្សែអុបទិកជីកដី ដើម្បីបង្កប់ខ្សែក៏បានប្រទះឃើញតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើង  នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២  វេលាម៉ោង ១ និង ២០ នាទី រសៀល ដោយផ្នែកសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុង បាត់ដំបង សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលរតនៈ ចុះពិនិត្យគ្រាប់ UXO ចំនួន ១ គ្រាប់ នៅជាប់របងវត្តសង្កែ ស្ថិតក្នុងក្រុមទី ០៥ ភូមិ រំចេក៤ សង្កាត់ រតនៈ កណ្តាល ក្រុងបាត់ដំបង។

រយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមហ៊ុនជីកដីកប់ខ្សែកាប ឬខ្សែអុបទិក បានធ្វើការជីកក្បែរៗផ្លូវក្នុងក្រុងបាត់ដំបង ដើម្បីដាក់បង្កប់ខ្សែបន្ថែម លុះទៅដល់ក្បែររបងវត្តសង្កែ ក៏បានជីកប្រទះឃើញក្បាលគ្រាប់ចំនួន ១ គ្រាប់ ទើបរាយការណ៍ទៅសមត្ថកិច្ច និងបន្តព័ត៌មាននេះទៅកាន់មន្ត្រីសុីម៉ាក់ ដើម្បីចុះមកពិនិត្យ។

តាមការអះអាងពីមន្ត្រីជំនាញបានសន្និដ្ឋានថា ភិនភាគនេះ គឺជាក្បាលគ្រាប់កាំភ្លើងត្បាល់ ដែលមានទំហំ ៨១ មីល្លីម៉ែត្រ បើទោះបីជាគ្រាប់នេះមានសភាពច្រេះចាប់ក៏ដោយ ក៏មិនអាចមើលស្រាលថា វាខូចនោះដែរ។ ជួនកាលអនុភាពរបស់វាអាចសម្លាប់មនុស្ស ឬ សត្វបាន ដោយពេលនេះមន្ត្រីស៊ីម៉ាក់បាននាំយកទៅរក្សាទុកទៅតាមជំនាញហើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ២ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម១០ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១១ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម