សន្តិសុខសង្គម
សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ៣ នាក់ ឆក់ទូរសព្ទបញ្ជូនទៅតុលាការ
សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់បញ្ជូនខ្លួនជនសង្ស័យ ៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃប្រជាពលរដ្ឋ។

បុរសជនសង្ស័ទាំង ៣ នាក់ ទី១ ឈ្មោះ សុខ សុវណ្ណឧត្តមរង្សី អាយុ ២៧ ឆ្នាំ ទី២ ឈ្មោះ ទឹម ពុធ អាំយុ ២៣ ឆ្នាំ និងទី៤ ឈ្មោះ យេន វ៉ាន់នី អាយុ ២២ ឆ្នាំ អ្នកទាំង ៣ រស់នៅរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ឆក់ទូរសព្ទ បានកើតឡើងនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ នៅចំណុចមុខសាលារៀន IU ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ អាវុធហត្ថខណ្ឌកំបូល និងអាវុធហត្ថស្រុកអង្គស្នួល បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង ៣នាក់ នៅចំណុចមាត់ស្ទឹង ភូមិប្រាំបីមុំ ស្រុកអង្គស្នួល ខេត្តកណ្តាល យកមកធ្វើការសាកសួរ។
ក្រោមវិធានការជំនាញជនសង្ស័យទាំង ៣នាក់បានសារភាពឲ្យដឹងដូចគ្នាថា ពួកខ្លួន និងបក្ខពួកផ្សេងទៀត បានចូលរួមធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះពិតប្រាកដមែន។

បក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត។ ចំណែកវត្ថុតាងទូរស័ព្ទដៃ បានប្រគល់ជូនជនរងគ្រោះវិញ។
ជនសង្ស័យឈ្មោះ សុខ សុវណ្ណឧត្តមរង្សី ហៅ តូ ជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិមានតម្លៃពីប្រជាពលរដ្ឋជាច្រើនលើក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ហើយរូបគេធ្លាប់ជាប់ពន្ធនាគារព្រៃសចំនួន០៣ឆ្នាំមកហើយ។ ចំណែកជនសង្ស័យ ទឹម ពុធសំណាង ជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ហើយធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេលជាង២ឆ្នាំ៕
អត្ថបទ៖ រ៉ាវុទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ