សន្តិសុខសង្គម
ចាប់បានហើយ ក្រុមចោរឆក់បណ្ដាលឲ្យស្ត្រីមា្នក់ស្លាប់នៅខណ្ឌពោធិ៍សែនជ័យ
ដោយមានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌបើកការស្រាវជ្រាវបង្ក្រាបមុខសញ្ញាឆក់ កាលពីវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាឆក់។
ជនសង្ស័យឈ្មោះ ជុំ សុខបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ដែលជាមុខសញ្ញាឆក់បណ្តាលឲ្យស្ត្រីម្នាក់ដួលបោកក្បាលស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរយៈពេល៤ថ្ងៃ កន្លងទៅ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានធ្វើសកម្មភាព ឆក់យកកាបូបក្រវ៉ាត់ចង្កេះ ពីស្ត្រីរងគ្រោះពិតប្រាកដមែន។
ជនសង្ស័យសមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធី ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង៩និង៣០នាទីព្រឹក មានករណីជនសង្ស័យបានជិះម៉ូតូឆក់យកកាបូបក្រវ៉ាត់ចង្កេះពីស្ត្រីម្នាក់ឈ្មោះ អ៊ុក កាន់នីកា អាយុ៤១ឆ្នាំ នៅចំណុចមុខអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ហើយជនរងគ្រោះបានដួលបោកក្បាលទៅនឹងថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ តែជាអកុសលនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ស្ត្រីរងគ្រោះបានបាត់បង់ជីវិត៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
កីឡា៣ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤