Connect with us

សន្តិសុខសង្គម

រាវរក​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ ដើម្បី​សាងសង់​អគារសិក្សា ប្រទះឃើញ​ក្បាល​គ្រាប់ ៦០ មី​ល្លី​ម៉ែត្រ​

បានផុស

នៅ

បាត់ដំបង ៖ គ្រាប់កាំភ្លើង​ផ្លោង​ទំហំ ៦០ មី​ល្លី​ម៉ែត្រ ១ គ្រាប់ និង​កង្ហារ​កន្ទុយ​គ្រាប់ ចំនួន ១ គ្រាប់ ត្រូវបាន​មន្ត្រី​ស៊ីម៉ាក់​រកឃើញ ខណៈ​ដែល​គ្រាប់​នេះ​ត្រូវបាន​កប់​ក្នុង​ដី​កន្លែង​ដែល​ត្រូវ​សាងសង់​អគារសិក្សា​ថ្មី​។

ការ​ប្រទះ​ឃើញ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ២ ប្រភេទ​នេះ គឺ នៅ​ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២ វេលា​ម៉ោង ២ និង ៤៩ នាទី រសៀល ដោយ​ក្រុមបច្ចេកទេស​បោសសំអាត​គ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ ( ស៊ីម៉ាក់ ) បាន​ប្រើប្រាស់​ម៉ាស៊ីន​រាវមីន ដើម្បី​រាវ យក​ដី​សាងសង់​អាគារ​ថ្មី នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​វត្ត កំផែង ស្ថិតនៅ​ក្នុងភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង។

​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា ក្នុង​នោះ​បាន​រក​ឃើញ​គ្រាប់ ( UXO ) ចំនួន ១ គ្រាប់ និង កង្ហារ​កន្ទុយ​គ្រាប់​ចំនួន ១ ដោយ​ភិនភាគ​គ្រាប់ : ជា​ប្រភេទ​គ្រាប់កាំភ្លើង ទំហំ ៦០ mm ចំនួន ១ គ្រាប់ និង កង្ហារ​កន្ទុយ​គ្រាប់ ចំនួន ១។

បច្ចុប្បន្ន​គ្រាប់​នោះ ត្រូវបាន​ក្រុម​ស៊ីម៉ាក់ យក​ទៅ​រក្សាទុក​ក្នុង​ឃ្លាំង អង្គភាព ( ស៊ីម៉ាក់ ) រួចរាល់​ហើយ​ដើម្បី​ត្រៀម​ធ្វើការ​កម្ទេច​ចោល៕

អត្ថបទ ៖ សោ និយម​រ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម