សន្តិសុខសង្គម
ពលករខ្មែរ ២២ នាក់ លបឆ្លងដែនខុសច្បាប់ ត្រូវសមត្ថកិច្ចចាប់ខ្លួន
ពលករខ្មែរ ២២ នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន ខណៈដែលពួកគេកំពុងលបឆ្លងដែនខុសច្បាប់ចូលទៅរកការងារធ្វើក្នុងទឹកដីថៃ។ ការឃាត់ខ្លួនពលករទាំងអស់នេះ គឺនៅវេលាម៉ោង ១០ ព្រឹក ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២ ដោយកម្លាំងតម្រួតព្រំដែនទី១ សហការជាមួយកម្លាំងអធិការដ្ឋានស្រុកអារញ្ញប្រាថេត បានឃាត់ខ្លួននៅចំណុច ភូមិ២ ឃុំថាប់ព្រិក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ។
របាយការណ៍បានអះអាងថា នៅពេលនោះគឺមានពលករខ្មែរចំនួន ២២ នាក់ (ស្រី៦នាក់) បានឆ្លងដែនខុសច្បាប់ដើរកាត់តាមចម្ការរបស់អ្នកភូមិថៃ ដោយមានការសង្ស័យទើបសមត្ថកិច្ចសាកសួរ គឺពលករទាំងអស់គ្មានច្បាប់អនុញ្ញាតឲ្យលធ្វើការក្នុងប្រទេសថៃឡើយ។
តាមចម្លើយសារភាព គឺពលករខ្មែរទាំងអស់ ចេញមកពី ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ និងខេត្តកំពង់ធំ និងមានបំណងចូលទៅធ្វើការនៅខេត្តឆ:ឈើងសៅ ឈុនបុរី ប្រាជីនបុរី រ:យ៉ង ប៉ាធុំថានី និងក្រុងបាងកក។ បច្ចុប្បន្នពលករខ្មែរទាំង ២២ នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការខេត្តស្រះកែវហើយ ដើម្បីអនុវត្តតាមនីតិវិធី ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក