Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនក្រុមចោរប្លន់ពីរនាក់ ក្រោយប្លន់ម៉ូតូអ្នករត់ម៉ូតូឌុបបានសម្រេច

បានផុស

នៅ

កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវ​ឃាត់​ខ្លួន​ជនសង្ស័យជាក្រុមចោរប្លន់ពីរនាក់ បន្ទាប់ពីធ្វើសកម្មភាពរឹតក និងវាយអ្នករត់ម៉ូតូ​ឌុប​ប្លន់​យកម៉ូតូ​បាន​សម្រេច។

ការឃាត់ខ្លួននេះ​បានធ្វើឡើងការពី​វេលាម៉ោង​២២​និង​០០​នាទី​យប់ ​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នៅ ចំណុច​ខា​រ៉ា​អូ​ខេ អគារថ្មី ស្ថិត​ក្នុងភូមិអូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានទី​១ ឈ្មោះ សុក សុវណ្ណ ហៅ​មិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ។ ទី​២ ឈ្មោះ ឡៅ ចិន​ឡុង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​កម្មករ។ ទាំងពីរ​នាក់​ស្នាក់នៅ​ភូមិ​និមិត្ត៣ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ ហង្ស កក្កដា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ជិះម៉ូតូ​ម៉ាក​សង់ពណ៌ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ផ្លាកលេខ បន្ទាយមានជ័យ 1P-5436​។​ រស់នៅភូមិក្បាល​ស្ពាន​០១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

ជនរងគ្រោះបានរៀបរាប់ថា កាលពីវេលាម៉ោង២០និង២០​នាទី​យប់ថ្ងៃកើតហេតុ ជនសងស្ស័យទាំង​ពីរ​នាក់បានឲ្យជនរងគ្រោះដឹកចេញពីផ្លូវ​ដើមពុទ្រាមកដី​ថ្មី លុះពេលជនរងគ្រោះដឹក​ដល់កន្លែងកើត​ហេតុ ក៏ធ្វើ​សកម្មភាពយក​ខ្សែមករិត ក និងវាយទៅលើជនរងគ្រោះបណ្តាលជាំភ្នែក​ម្ខាង ហើយ​ភ្លាមៗ​នោះ ជន​រងគ្រោះក៏ប្រតាយប្រតប់ទាញបានអាវ​ក្រៅជនល្មើសបានមួយ ហើយជនល្មើសក៏​ឡើងជិះម៉ូតូរបស់ជនរងគ្រោះចេញពីកន្លែងកើតហេតុ​ ដោយជនរងគ្រោះរត់តាម​ស្រែកថា ចោរៗ ដើម្បីអោយគេ​ជួយ និងមានអ្នកជិតខាងនាំគ្នាតាម​ដែរតែ​តាមមិនទាន់ ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួល​បានពាក្យបណ្ដឹង​ពីជនរងគ្រោះ​ កម្លាំង​ជំនាញបាន​សហ​ការណ៍ជាមួយកម្លាំង​ប៉ុស្តិ៍នគរបាលផ្សារកណ្ដាល និងកម្លាំងប៉ុស្តិ៍នគរបាលប៉ោយប៉ែត ធ្វើការ​ស្រាវ​ជ្រាវស៊ើបអង្កេតស្វែងរកជនសង្ស័យរហូតដល់​ម៉ោង​២២​និង​០០​នាទី​យប់ ទើបឃាត់​បាន​ជនសង្ស័យ ទាំងពីរ​នាក់ និង​បានដកហូតម៉ូតូរបស់ជនរងគ្រោះមក​វិញនៅចំណុចខារ៉ា​អូ​ខេ អគារថ្មី ស្ថិត​ក្នុងភូមិ អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​​

បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យត្រូវបានកម្លាំង​ជំនាញកសាងសំណុំរឿង​បញ្ជូន​បន្ត ដើម្បីអនុវត្តន៍តាមនីតិវិធី​៕

អត្ថបទ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម