Connect with us

សន្តិសុខសង្គម

អ្នកនាំពាក្យ ៖ គិតត្រឹមល្ងាចនេះ ពុំមានករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នោះទេ

បានផុស

នៅ

មន្ត្រីនាំពាក្យនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គិតមកដល់ម៉ោង ៤ល្ងាចថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ ដែលជាថ្ងៃសែនចូលឆ្នាំចិន-វៀតណាមនេះ ពុំមានហេតុការណ៍គ្រោះអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋ កើតឡើងនោះទេ។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់កម្ពុជាថ្មីថា នៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ពុំមានករណីអគ្គិភ័យ ដែលឆេះទៅលើផ្ទះរបស់ប្រជាពលរដ្ឋទេ សម្រាប់ថ្ងៃសែនចូលឆ្នាំចិន-វៀតណាមនេះ គឺគ្រាន់តែមានករណីឆេះស្មៅមួយកន្លែង និងឆេះកក់មួយកន្លែង តែត្រូវកម្លាំងនគរបាលជំនាញ​ ចុះអន្តរាគមន៍ពន្លត់រួចរាល់ហើយ។

លោកបានបញ្ជាក់បន្ថែមថា ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺកម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះរាជធានីភ្នំពេញ បានត្រៀមខ្លួន ២៤ម៉ោង លើ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ នៅពេលមានអគ្គិភ័យ កើតឡើងជាយថាហេតុណាមួយ។

ជាមួយគ្នានេះ អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលមានការអុជទាន ធុប សែនចូលឆ្នាំចិនរួចហើយ សូមពិនិត្យមើលឲ្យម៉ត់​ចត់ មុនពេលចាកចេញពីផ្ទះ ឬក៏ទីតាំង សែននោះ ដើម្បីចៀសវាងកើតមានករណី អគ្គិភ័យជាយថា​ហេ​តុណាមួយ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម