សន្តិសុខសង្គម
សមត្ថកិច្ចបំភ្លឺថា ស្ត្រីម្នាក់ដែលបាន Comment ព័ត៌មានមិនពិត ទាក់ទងនឹងមន្ត្រីអគ្គិភ័យ មិនត្រូវបានដាក់ទោសអ្វីទេ
សមត្ថកិច្ចរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ត្រីម្នាក់ដែលបាន Comment ព័ត៌មានមិនពិត ទាក់ទងនឹងមន្ត្រីអគ្គិភ័យ មិនត្រូវបានចោទប្រកាន់ ឬដាក់ទោសអ្វីនោះទេ។ ការបញ្ជាក់នេះ បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយ បានផ្សព្វផ្សាយរូបស្ត្រីខាងលើនេះ ជាមួយស្ត្រីមួយរូបទៀតថា សមត្ថកិច្ចចោទប្រកាន់ និងបញ្ជូនទៅពន្ធនាគារ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីបំភ្លឺមួយ ទាក់ទងទៅនឹងការចុះផ្សព្វផ្សាយ ព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ របស់គណនីហ្វេសប៊ុកឈ្មោះ Srey Chamroeun ដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅ មានការយល់ច្រឡំ លើសមត្ថកិច្ច។
បើតាមសមត្ថកិច្ច ក្នុងរូបភាពនេះ គឺជាមនុស្ស ២នាក់ផ្សេងគ្នា និងរឿង ២ដាច់ដោយឡែកពីគ្នា ដោយស្ត្រីពាក់អាវពណ៌ខ្មៅ ដែលមានឈ្មោះ វង្ស លក្ខ័ណា ជាបុគ្គល ដែលបាន Comment ព័ត៌មានមិនពិតទាក់ទងទៅនឹងមន្ត្រីអគ្គិភ័យ ក្នុងគោលបំណងអាក្រក់បង្ខូចចកិត្តិយស របស់មន្ត្រីអនុវត្តច្បាប់ ហើយបុគ្គលរូបនេះ ក៏បានចូលខ្លួនសារភាពកំហុស។
ចំពោះករណីស្ត្រីរូបនេះ សមត្ថកិច្ចបានអប់រំណែនាំ និងធ្វើកិច្ចសន្យា ហើយដោះលែងឲ្យត្រឡប់ទៅផ្ទះវិញហើយ ដោយមិនបានដាក់ទោសអ្វីឡើយ មិនដូចការចុះផ្សាយបំពុលព័ត៌មាន របស់គណនីហ្វេសប៊ុកឈ្មោះ Srey Chamroeun ដែលថា ស្ត្រីរូបនេះត្រូវបានសមត្ថកិច្ចចោទប្រកាន់ និងបញ្ជូនទៅពន្ធនាគារ។
សមត្ថកិច្ច បានឲ្យដឹងបន្តថា ចំពោះស្ត្រីម្នាក់ទៀត ដែលពាក់អាវពណ៌ក្រហម មានឈ្មោះ ឈឹម ស៊ីថរ គឺជាមេដឹកនាំធ្វើចលនាញុះញង់ អុកឡុក បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម គឺត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនទៅតុលាការ ហើយតុលាការក៏បានចេញដីកាឃុំខ្លួន ផងដែរ។
ជាមួយគ្នានេះ សមត្ថកិច្ច បានអំពាវនាវដល់ប្រជាពលរដ្ឋ មុននឹងផ្សព្វផ្សាយព័ត៌មានអ្វីមួយ គួរតែស្រាវជ្រាវឲ្យបានដឹងច្បាស់ជាមុនសិន ចៀសវាងការចុះព័ត៌មានមិនពិត ដែលធ្វើឲ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ៕



-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ