សន្តិសុខសង្គម
ក្មេងទំនើងជាង ១ពាន់នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីអុកឡុក បំពុលសង្គមក្នុងឆ្នាំ ២០២១
ក្មេងទំនើងជាង ១ពាន់នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីបង្កការអុកឡុក បំពុលបរិយាកាសសង្គម នៅក្នុងឆ្នាំ ២០២១កន្លងមកនេះ។ នេះបើយោងតាមរបាយការណ៍ របស់រដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងរបាយការណ៍នេះ បានបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២១កន្លងមកនេះ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានបង្ក្រាបក្មេងទំនើងបាន ៧១៤ករណី និងឃាត់ខ្លួន ១.១៨២នាក់ (ស្រី ៣៤)។ ក្នុងនោះ ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌចំនួន ៥២៧ ករណី ឃាត់ខ្លួន ៧៩៩នាក់ (ស្រី ១២នាក់) និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកករណីបង្កឲ្យបាត់សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានចំនួន ១៨៧ករណី, ឃាត់ខ្លួន ៣៨៣នាក់ (ស្រី ២២នាក់) បានអនុវត្តវិធានការរដ្ឋបាល ដោយធ្វើកិច្ចសន្យាអប់រំ បញ្ឈប់សកម្មភាព។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា កម្លាំងសមត្ថកិច្ច បានធ្វើការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង ជនទំនើងចំនួន ៣៦៤នាក់ (ស្រី ៩នាក់)។ ក្នុងនោះ មុខសញ្ញាចាស់ចំនួន ៣១៣នាក់ (ស្រី១នាក់) និងមុខសញ្ញាថ្មីចំនួន ៥១នាក់ (ស្រី ៨នាក់) ដែលពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌចំនួន ១៦៤នាក់ (ស្រី៩នាក់), គ្រឿងញៀនចំនួន ៨២នាក់, បង្កអុកឡុកចំនួន ១០៧នាក់ និងបង្ហោះម៉ូតូចំនួន ១១នាក់។ បច្ចុប្បន្នភាពកែប្រែចំនួន ១៦នាក់ (ស្រី២នាក់), ផ្លាស់ចេញចំនួន ៤នាក់ និងនៅសល់ចំនួន ៣៤៤នាក់(ស្រី ៧នាក់)។
បង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៩៤០ករណី ឃាត់ខ្លួន ១.៥៩៩នាក់(ស្រី ១១៥នាក់) កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ។ ក្នុងនោះ ករណីជួញដូរគ្រឿងញៀន ៧៣៨ករណីឃាត់ខ្លួន ១.១២៣នាក់ (ស្រី ៨៨នាក់), ផលិត-កែច្នៃ ដោយខុសច្បាប់នូវសារធាតុញៀន ១ករណីឃាត់ខ្លួន ១នាក់, ករណីប្រើប្រាស់គ្រឿងញៀន ១៨០ករណី ឃាត់ខ្លួន ៤៥៥នាក់ (ស្រី ២៤នាក់) និងឃាត់តាមដីកាចំនួន ២១ដីកាឃាត់ខ្លួន ២០នាក់ (ស្រី ៣នាក់)។
ក្រៅពីនេះ បានសហការបង្ក្រាបករណីជួញដូរគ្រឿងញៀន ៤ករណី ឃាត់ខ្លួន ១៥នាក់ (ស្រី ៥នាក់) ដកហូតបានគ្រឿងញៀន និងឧបករណ៍ពាក់ព័ន្ធមួយចំនួន ប្រគល់ជូនមន្ទីរប្រឆាំងគ្រឿងញៀន ចាត់ការតាមនីតិវិធី។ ការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់ បានចំនួន ៧២ករណី ឃាត់ខ្លួន ៤០៥នាក់ (ស្រី ៨៨នាក់) បានដកហូតសម្ភារពាក់ព័ន្ធមួយចំនួន កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញចំនួន ៣៥នាក់ (ស្រី ១៧នាក់) និងធ្វើកិច្ចសន្យាអប់រំ បញ្ឈប់សកម្មភាព ៣៧០នាក់(ស្រី ៧១នាក់)។
ចំពោះការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបង្ក្រាបបានចំនួន ៩ករណី ឃាត់ខ្លួន ១១នាក់ (ស្រី ៣នាក់ )។ ក្នុងនោះអាជីវកម្មផ្លូវភេទ ៣ករណី ឃាត់ខ្លួន ៥នាក់ (ស្រី ៣នាក់), រួមភេទជាមួយអនីតិជន ៦ករណី ឃាត់ខ្លួន ៦ នាក់ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ និងរំដោះជនរងគ្រោះចំនួន ១៣នាក់ (ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ៧នាក់ ប្រគល់ឲ្យអាណាព្យាបាល៦នាក់) និងបានសហការបង្ក្រាបករណីសញ្ចារកម្ម ១ករណី ឃាត់ខ្លួន ១នាក់(ស្រី) ដកហូត ម៉ូតូ ១គ្រឿងសម្ភារពាក់ព័ន្ធមួយចំនួន រំដោះនារីរងគ្រោះ ចំនួន ៤នាក់ ប្រគល់ឲ្យនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ចាត់ការតាមនីតិវិធី។
ក្រៅពីនេះ បានបង្ក្រាបទីតាំងម៉ាស្សា (លួចលាក់រកស៊ីផ្លូវភេទ) ១កន្លែង នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ ដកហូតបានសម្ភារពាក់ព័ន្ធមួយចំនួន។ គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើពិធីសន្និបាតបូកសរុប លទ្ធផលការងាររបស់ខ្លួនប្រចាំឆ្នាំ ២០២១ និងលើកទិសដៅបន្តឆ្នាំ ២០២២ ក្នុងពេលឆាប់ៗនេះ ដោយគ្រោងនឹងអញ្ជើញសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអធិបតីភាព៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២២ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ