សន្តិសុខសង្គម
ឃាត់ខ្លួនពូបង្កើត ករណីប៉ុនប៉ងរំលោភ ក្មួយស្រីរបស់ខ្លួន
សមត្ថកិច្ចសៀមរាប បានបើកការស្រាវជ្រាវករណីជនសង្ស័យម្នាក់ ត្រូវជាពូរបស់ជនរងគ្រោះបានធ្វើសកម្មភាពអំពើហិង្សា និងប៉ុនប៉ងរំលោភទៅលើក្មួយស្រីរបស់ខ្លួន។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២ ០២២ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។

លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយទទួលបានបណ្តឹងរបស់ម្តាយជនរងគ្រោះ កម្លាំងនគរបាលជំនាញបានចុះស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យ ឈ្មោះ កុល សាម៉ៃ ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ រស់នៅភូមិឃុំខាងលើពាក់ព័ន្ធករណី ប៉ុនប៉ងរំលោភសេពសន្ថវៈ ដោយប្រើអំពើហិង្សា ( បទល្មើសជាក់ស្តែង ) កាលពីវេលាម៉ោង ១៧ និង ៣០ នាទីកាលពីថ្ងៃទី ៣០ ខែកុម្ភៈ ឆ្នាំ ២០២២ ត្រង់ចំណុចផ្ទះជនរងគ្រោះ។
លោកវរសេនីយ៍ទោបន្តថា ដំណើររឿងនៅវេលាម៉ោង ១៧ និង ៣០ នាទី កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២ ជនរងគ្រោះឈ្មោះ ចេង ចរណៃ ភេទស្រី អាយុ ១៤ ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ កំពុងនៅផ្ទះម្នាក់ឯង ដោយម្តាយ និងបងស្រីបានចេញទៅក្រៅអស់ ពេលនោះមានជនសង្ស័យម្នាក់ ពាក់អាភ្លៀងនិងពាក់មួកក្រណាត់ គ្របមុខជិត សល់តែគ្រាប់ភ្នែក បានដើរចូលមកធ្វើសកម្មភាព ចាប់ជនរងគ្រោះប៉ុនប៉ងរំលោភ ដោយដាល់ពោះជនរងគ្រោះចំនួន០២ ដៃ បណ្តាលឲ្យដួល។ បន្ទាប់មកជនសង្ស័យ បានចាប់ស្រាតខោក្នុងរបស់ជនរងគ្រោះ ពេលនោះជនរងគ្រោះបានរើបម្រាស់។ ភ្លាមនោះជនសង្ស័យ បានយកម្ជុលចាក់មកលើជនរងគ្រោះ០២ម្ជុល( ដៃស្តាំ០១ម្ជុលនិងស្មាស្តាំ០១ម្ជុល) ជនរងគ្រោះ បានសុំអង្វរ ដោយដឹងថាជនសង្ស័យ គឺជាពូរបស់ខ្លួន ឈ្មោះ កុល សាម៉ៃ ទើបជនសង្ស័យឈប់ធ្វើសកម្មភាព ហើយគេចខ្លួនតែម្តង។

លោកវរសេនីយ៍ទោបានបន្ថែមថា នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២២ កម្លាំងយើងបានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងនាំខ្លួនជនសង្ស័យ ឈ្មោះ កុល សាម៉ៃ មកធ្វើការសាកសួរ។ តាមចម្លើយសារភាព របស់ជនសង្ស័យ ឈ្មោះ កុល សាម៉ៃ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន ប៉ុន្តែរូបខ្លួនមិនបានយកម្ជុលចាក់ជនរងគ្រោះនោះទេ គ្រាន់តែប្រើហិង្សា ប៉ុនប៉ងរំលោភ ដោយឃើញក្មួយ សុំអង្វរទើបឈប់ធ្វើសកម្មភាព។ កន្លងមករូបខ្លួន ធ្លាប់ប្រើប្រាស់សារធាតុញៀន ទើបនិងឈប់ប្រើ។
បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង