Connect with us

សន្តិសុខសង្គម

ជម្លោះតិចតួច ទាញពូថៅវាយក្បាលប្រពន្ធ

បានផុស

នៅ

សមត្ថកិច្ចស្រុកថ្មគោល ចុះឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីជនសង្ស័យរូបនេះបានប្រើហិង្សាទៅលើប្រពន្ធ ដោយវាយក្បាលនឹងខ្នងពូថៅ បណ្តាលឲ្យសន្លប់។ ករណីនេះ​បានកើត​ឡើង កាលពី​ថ្ងៃទី​ ០១ ខែកុម្ភៈ ឆ្នាំ ​២០២២ វេលា​ម៉ោង ៨ និង ៥០​ នាទី យប់ នៅ​ចំណុច​ក្រុមទី​ ១២ ភូមិ​កៀន​កែស​ ១ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទ​ហិង្សា​ដោយ​ចេតនា​មាន​អាវុធ​នេះ បាន​បង្កឡើង​ដោយ​បុរស​ជា​ប្តី ឈ្មោះ ហ៊ុន ត្រឹម អាយុ​ ៥៧​ ឆ្នាំ រស់នៅ​ភូមិឃុំខាងលើ បាន​ផឹកស្រា​ស្រវឹង ហើយក៏​មានការ​ទាស់សម្តី​ជាមួយ​ប្រពន្ធ​ឈ្មោះ ប៉ាក យ៉ែ​ន អាយុ ​៥៣ ​ឆ្នាំ ទើប​គេ​បាន​ស្ទុះ​ទៅ​ទាញ​ពូថៅ វាយ​ទៅលើ​ប្រពន្ធ បណ្តាលឲ្យ​រងរបួស​ពក​ក្បាល​ផ្នែក​ខាងក្រោយ និង​បណ្តាលឲ្យ​សន្លប់​នៅ​នឹង​កន្លែង ដោយ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មគោល​ដើម្បី​ព្យាបាល​។​

ភ្លាមៗ​នោះ ក្រោយពី​បានទទួល​នូវ​សេចក្តីរាយការណ៍​រួចមក លោក​អធិការ សេង លុច បាន​ចាត់​កម្លាំង​ជំនាញ​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បណ្តោះអាសន្ន តាម​បញ្ជា​របស់​ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង ដោយ​បច្ចុប្បន្នកម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕

អត្ថបទ​៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម