សន្តិសុខសង្គម
នគរបាលស្រុកត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលអង្គុយចាំគប់រថយន្តអ្នកដំណើរពេលយប់
កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្រឡប់ បានឃាត់ខ្លួនបុរសម្នាក់ដែលកំពុងធ្វើសកម្មភាពគប់រថយន្តអ្នកដំណើរជាបន្តបន្ទាប់ចំនួន៣គ្រឿង ត្រង់ចំណុចភូមិនិគមលើ ឃុំស្រឡប់ ស្រុក/ខេត្តត្បូងឃ្មុំ កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដើម្បីចាត់ការទៅតាមនិតិវិធី ។

លោកវរៈសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា នៅម៉ោងជិត៩ យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅពេលបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋទៅលេខប្រចាំបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ថាមានជនសង្ស័យម្នាក់កំពុងធ្វើសកម្មភាពគប់កញ្ចក់រថយន្តអ្នកដំណើរជាបន្តបន្ទាប់ ស្ថិតនៅចំណុចផ្លូវក្រាលកៅស៊ូខាងជើងសាលាខេត្តត្បូងឃ្មុំ ត្រង់ដីឡូទំនេរមួយកន្លែងមិនស្គាល់ម្ចាស់។ បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញផែននគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់នៃអធិការដ្ឋានស្រុកត្បូងឃ្មុំ បានចុះអន្តរាគមន៍ចាត់ការជាបន្ទាន់ដល់កន្លែងកើតហេតុភ្លាមៗ។ ក្នុងនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចន ចាន់រ៉ា ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលកំពុងអង្គុយក្នុងរោងមួយរបស់ដីឡូក្រុមហ៊ុន សូ សេត កំពុងចាំគប់កញ្ចក់រថយន្តដោយមានវត្ថុតាងដុំថ្មជាច្រើនដុំនៅជិតខ្លួន។ ក្រោយសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគប់កញ្ចក់ រថយន្តនៅទីនោះពិតប្រាកដមែន និងបានការឯកភាពពីលោកឧត្តមសេនីយ៍ស្នងការ និងលោក ហាក់ សៀកលីម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ អនុញ្ញាតឲ្យឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចងក្រងសំណុំរឿងតាមនិតិវិធី ។ ដោយឡែកជនរងគ្រោះ កម្លាំងជំនាញព្យាយាមស្វែងរកដែរតែមិនបានជួបស្គាល់នោះទេ ។

លោក វឿន វិន បានបញ្ជាក់ដែរថា ពេលកើតហេតុ គាត់បានឃើញជនសង្ស័យខាងលើបានធ្វើសកម្មភាពគប់រថយន្តរបស់អ្នកដំណើរជាបន្តបន្ទាប់ចំនួន៣គ្រឿង (១គ្រឿងរថយន្តរបស់ក្រុមហ៊ុនវរៈ ប៊ុនថាំ ពណ៌ទឹកក្រូច .១គ្រឿងរថយន្តធុនកូរ៉េ មិនច្បាស់ពណ៌ .និង១គ្រឿងទៀតម៉ាក VEGO ពណ៌ទឹកមាស ) ដែលមិនស្គាល់អ្នកបើកបរ ធ្វើដំណើរពីកើតទៅលិច បណ្តាលឲ្យខូចខាតរថយន្តទាំង៣គ្រឿងនោះកម្រិតស្រាលពិតប្រាកដមែន ប៉ុន្តែម្ចាស់រថយន្តទាំង៣គ្រឿងនោះ បានឈប់តែបន្តិច ពិនិត្យរថយន្តហើយ ក៏ធ្វើដំណើរទៅទិសខាងលិចបាត់អស់ទៅ ។
លោកអធិការក៏បានបញ្ជាក់ទៀតថា ជនសង្ស័យត្រូវបានកម្លាំងជំនាញចាត់ការទៅតាមនិតិវិធី និងបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ នៅផងដែរ ៕
អត្ថបទ៖ សាន វិឡែម

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី