សន្តិសុខសង្គម
មន្ត្រីជំនាញ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ អំពីវិធានការទប់ស្កាត់ និងការពារគ្រោះថ្នាក់អគ្គិភ័យ
លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ កាលពីពេលថ្មីៗនេះ បានចេញវីដេអូមួយ ដែលជាការអំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទូទាំងប្រទេស អំពីវិធានការទប់ស្កាត់ និងការពារគ្រោះថ្នាក់អគ្គិភ័យ ក្នុងឪកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខនេះ។ ការអំពាវនាវ និងក្រើនរំលឹក របស់មន្ត្រីជំនាញមានចំនួន ៦ចំណុច ដូចជា៖
ទី១. ប្រុងប្រយ័ត្នអំពីប្រភពភ្លើង រួមមាន៖ ការដុតទៀន ធូប ដែលអាចបង្កឲ្យកើតមានអគ្គិភ័យ ឬក៏បង្កឲ្យមានប្រភពភ្លើង ត្រូវមានមានការប្រុងប្រយ័ត្ន ពោលគឺនៅពេលដុតហើយ ត្រូវរង់ចាំឲ្យទៀន ធុបនោះ រលត់សិនចាំចាកចេញពីផ្ទះ។
ទី២. ដុតក្រដាសសែន ត្រូវមានដាក់ធុងឲ្យបានត្រឹមត្រូវ៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម គឺតែងតែមានដុតក្រដាសសែន។ ដូច្នេះសមត្ថកិច្ចជំនាញ បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលត្រូវដុតក្រដាសែនទាំងអស់ ត្រូវរៀបចំជាថូ ឬធុងឲ្យបានត្រឹមត្រូវ ចៀសវាងការដុតនៅតាមទីសាធារណៈ ដែលប៉ើង ឬហើរកំទេចភ្លើង ទៅប៉ះរបស់ដែលងាយឆេះ បង្កឲ្យមានអគ្គិភ័យ កើតឡើង។ លើសពីនេះទៀត នៅពេលដុតក្រដាសសែន ដុតទៀន ធូបក្ដី ត្រូវមានបំពង់ពន្លត់អគ្គិភ័យ ឬធុងទឹក ទីយ៉ូទឹកជាដើម ដើម្បីការពារនៅពេលមានអគ្គិភ័យ កើតឡើងអាចពន្លត់បានភ្លាមៗ។
ទី៣. ការប្រើប្រាស់ចរន្តអគ្គិសនី ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត៖ ឆ្នាំងដាំបាយអគ្គិសនី និងឧបករណ៍អេឡិច ត្រូនិចផ្សេងទៀត ត្រូវពិនិត្យមើលឲ្យបានដិតដល់ ចៀសវាងបង្កឲ្យកើតមានការ ឆ្លងចរន្តអគ្គិសនី ដែលនាំឲ្យមានអគ្គិភ័យកើតឡើង។ កន្លងទៅនេះករណីអគ្គិភ័យ ដែលបង្កឡើងដោយសារការឆ្លងចរន្តអគ្គិសនីនេះ ក៏មានច្រើនផងដែរ។ មន្ត្រីជំនាញ បានលើកឡើងថា មិនត្រូវដោតទុកចោលជាមួយប្រ៊ីភ្លើង នូវឧបករណ៍អេឡិចត្រូនិច ដូចជា៖ ទូរទស្សន៍, កង្ហារ, ម៉ាស៊ីនត្រជាក់ជាដើម ដែលអាចបង្កឲ្យកើតមានអគ្គិភ័យ កើតឡើង។
ទី៤. ប្រើប្រាស់ចង្ក្រានហ្គាស ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវប្រើប្រាស់កំប៉ុងហ្គាស ដែលថ្មី៖ កំប៉ុងហ្គាស ត្រូវប្រើប្រាស់ថ្មីជាប្រចាំ ចៀសវាងប្រើប្រាស់កំប៉ុងហ្គាស ដែលកែច្នៃបាញ់ថ្នាំលាបពណ៌ថ្មី ដែលនៅពេលត្រូវកំដៅថ្ងៃ ឬក៏ត្រូវប៉ះជាមួយប្រភពភ្លើង អាចបង្កឲ្យមានការឆេះ និងផ្ទុះកើតឡើង។ ចំពោះទុយ៉ូ ដែលភ្ជាប់ពីធុងហ្គាស ទៅចង្រ្កាន ត្រូវពិនិត្យមើលឲ្យបានម៉ត់ចត់ ជួនកាលអាចទុយ៉ូនោះ អាចកកិតជាមួយវត្ថុរឹង ឬក៏ត្រូវសត្វកកេរជាដើម ដូច្នេះអាចធ្លុយធ្លាយ ហើយនៅពេលបើកប្រើ អាចចេញហ្គាសមកក្រៅ អាចនាំឲ្យមានអគ្គិភ័យកើតឡើង។
ទី៥. ហាមដាច់ខាត បើកហ្គាសចោល៖ មិនត្រូវមានការធ្វេសប្រហែស នៅក្នុងការបើកហ្គាសចោលនោះឡើយ។ ប្រសិន បើមានការធ្វេសប្រហែស អាចបង្កឲ្យកើតមានអគ្គិភ័យ ជាយថាហេតុណាមួយកើតឡើង។
ទី៦. ត្រូវប្រុងប្រយ័ត្ន នៅពេលដុតស្មៅ ដុតព្រៃដើម្បីចាប់សត្វ ឬក៏ប្រើភ្លើងដើម្បីយកឃ្មុំ៖ ប្រសិនបើមិនមានការប្រុងប្រយ័ត្ននោះទេ គឺអាចកើតមានករណីអគ្គិភ័យគ្រប់ពេល។ ដូច្នេះប្រសិនបើ មានសកម្មភាពដូចនេះ គឺត្រូវប្រុងប្រយ័ត្ន ឬក៏ត្រូវត្រៀមប្រភពទឹកនៅក្បែរខ្លួន ជាដើម។
សូមជម្រាបថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម កាលពីឆ្នាំ ២០២១កន្លងទៅនេះ មានករណីអគ្គិភ័យ ដែលកើតឡើងចំនួន ១៤ករណី ហើយកើតមាននៅរាជធានី-ខេត្តចំនួន ៩។ មូលហេតុ ដែលនាំឲ្យកើតមានករណីអគ្គិ ភ័យនេះ រួមមាន៖ ឆ្លងចរន្តអគ្គិសនីចំនួន ៧ករណី, កើតឡើងដោយសារដុតទៀន ធុបចំនួន ៣ករណី, ឆេះព្រៃចំនួន ៣ករណី, និងក្ដាបមិនបានចំនួន ១លើក៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ