Connect with us

សន្តិសុខសង្គម

គ្រាប់ផ្លោង ទំហំ ១០៥ មិល្លីម៉ែត្រ ត្រូវប្រទះឃើញកប់ក្នុងដី នៅក្រុងបាត់ដំបង

បានផុស

នៅ

គ្រាប់កាំភ្លើងផ្លោងទំហំ ១០៥ មិល្លី​ម៉ែត្រ ត្រូវបានប្រគល់ទៅឲ្យមន្ត្រីស៊ីម៉ាក់ ដើម្បីយកទៅកម្ទេចចោល បន្ទាប់ពីក្រុមហ៊ុនបង្កប់ខ្សែកាបជីកប៉ះនៅក្នុងដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រទះឃើញ​នេះ គឺ​នៅ​ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២២ វេលា​ម៉ោង ១១ ថ្ងៃត្រង់ បន្ទាប់ពី​ផ្នែក​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងបាត់ដំបង បាន​ចុះ​ពិនិត្យ​គ្រាប់ ប្រភេទ UXO ចំនួន ១ គ្រាប់ នៅក្នុង​ក្រុមទី ៥ ភូមិរំចេក​៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ( នៅជាប់​របង​វត្ត​សង្កែ ) និង​បាន ធ្វើការ​ប្រគល់ជូន ក្រុមបច្ចេកទេស ( ស៊ីម៉ាក់ ) ដើម្បី​យកទៅ​រក្សាទុក​។​

គួរ​បញ្ជាក់ថា គ្រាប់​នេះ​បាន​ប្រទះឃើញ​ដោយ​ក្រុមកម្មករ ជីកដី​បង្កប់​ខ្សែកាប។ បន្ទាប់ពី​ក្រុម​ស៊ី​ម៉ាក់​ពិនិត្យ​ទៅលើ​ភិនភាគ​គ្រាប់ គឺ​បាន​អះអាងថា ជា​ប្រភេទ​គ្រាប់កាំភ្លើង​ផ្លោង ទំហំ ១០៥ mm ហើយ​បើទោះបីជា​គ្រាប់​មាន​សភាព​ច្រេះ​ក៏ដោយ ក៏​មិនអាច​មើលស្រាល​វា​បានដែរ ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម