Connect with us

សន្តិសុខសង្គម

បើកត្រាក់ទ័រភ្ជួរដីប៉ះគ្រាប់មីនផ្ទុះរបួសតៃកុងម្នាក់​

បានផុស

នៅ

បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ខណៈ​កំពុងបើក​ត្រាក់ទ័រ​ភ្ជួរ​រាស់​ដីចំការ​សុខៗ​ស្រាប់តែ​ប៉ះចំ​គ្រាប់មីន​បណ្តាល​ឲ្យ​ផ្ទុះ​រង្គើ​ដី បង្ករ​ការភ្ញាក់ផ្អើល​ពេញ​កន្លែងកើតហេតុ​។​ករណីនេះ​បាន​កើតមានឡើង​នៅ​ម៉ោង​៩​និង​៣៦​នាទី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ចំនុច​ភូមិ​១ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ត្រាក់ទ័រ​នេះ​បាន​ភ្ជួរដីចំការ ហើយ​ប៉ះ​ត្រូវ​គ្រាប់មីន​មិនទាន់​ផ្ទុះ នេះ​ជា​យុទ្ធភណ្ឌ​បន្សល់​ពី​សម័យ​សង្គ្រាម​។​បន្ទាប់ពី​កើតហេតុ​ភ្លាម​ជនរងគ្រោះ​ត្រូវបាន​ក្រុម​ប្រជាពលរដ្ឋ​នាំគ្នា​លើក​ចេញពី​កន្លែងកើតហេតុ ហើយ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​ក្លីនិក​សេ​តេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន ឈ្មោះ​គឹម ហ៊ីម ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ស្នាក់នៅ​កន្លែងកើតហេតុ មានមុខ​របរ​ស៊ីឈ្នួល​បើកបរ​ត្រាក់ទ័រ មាន​ស្រុកកំណើត​ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​នៅ​កន្លែងកើតហេតុ​គេ​បានឃើញ​ត្រាក់ទ័រ ឆេះ​ខូច​ផ្នែក​ខាងមុខ​ធ្ងន់ធ្ងរ​៕

​អត្ថបទ៖ ស៊ុយ ចាន់​ធា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម