សន្តិសុខសង្គម
ឪពុកម្ដាយទៅធ្វើការរោងចក្រ កូននៅផ្ទះលង់ទឹកស្លាប់២នាក់
(ខេត្តស្វាយរៀង)៖ ក្មេងប្រុស២នាក់ ម្នាក់អាយុ៦ឆ្នាំ និងម្នាក់ទៀតអាយុ៧ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយនិងគ្នា បានលង់ទឹកស្លាប់ទាំងពីរនាក់ ខណៈឪពុកម្តាយទៅធ្វើការរោងចក្រ ផ្ញើនឹងជីដូនឲ្យជួយមើលថែ ប៉ុន្តែជីដូនរវល់ទិញម្ហូបមិនបានមើល ក៏នាំគ្នាចុះលេងទឹកខាងក្រោយផ្ទះបណ្តាលឲ្យលង់ទឹកស្លាប់ទាំង២នាក់។ ករណីក្មេងលង់ទឹកស្លាប់នេះ បានកើតឡើងកាលពីថ្ងៃទី០៣ ខែកម្ភៈ ឆ្នាំ២០២២ នៅភូមិសង្គ្រោះ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សពក្មេងរងគ្រោះទាំង២នាក់ នោះមានឈ្មោះ ទី១.មានឈ្មោះ រឿន ភក្ដ័ត្រា ភេទប្រុស អាយុ០៧ឆ្នាំ ឪពុកឈ្មោះ ចាន់ ភក្តី មុខរបរធ្វើការរោងចក្រ និងប្រពន្ធឈ្មោះ នាង សំអូន មុខរបរធ្វើការរោងចក្រ។ ទី២.មានឈ្មោះ ហេង រដ្ឋា ភេទប្រុស អាយុ០៦ឆ្នាំ ឪពុកឈ្មោះ សរ សំណាង មុខរបរធ្វើការរោងចក្រ មានទីលំនៅរួមគ្នាក្នុងភូមិ ឃុំខាងលើ។
យោងតាមសាច់ញាតិរបស់កុមាររងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសទាំង២នាក់ និងប្អូនស្រីម្នាក់ទៀតទាំងអស់៣នាក់ បាននាំគ្នាទៅលេងតាមមាត់ដៀ (ស្រះទឹក) ដែលនៅក្រោយផ្ទះចម្ងាយប្រហែល ១០ម៉ែត្រ ក៏បានចុះលេងទឹក២នាក់(ក្មេងប្រុស) តែក្មេងស្រីអាយុ៣ឆ្នាំ មិនបានចុះលេងនោះទេ។
ប្រភពបានបន្តថា ក្មេងស្រីដែលមិនបានចុះលេងឃើញបងៗលង់ទឹកក៏ស្រែយំ ធ្វើឲ្យភ្ញាក់ផ្អើលដល់ជីដូន និងចៅប្រុសជំទង់រត់ទៅកន្លែងស្រះទឹក ក៏ឃើញចៅស្រីឈរ និងឃើញស្បែកជើងរបស់ចៅប្រុសទាំង២នាក់ ក៏សង្ស័យបានឲ្យចៅប្រុសជំទង់ចុះទៅរាវរកស្រាប់តែប្រទះឃើញក្មេងម្នាក់ និងរាវបន្តឃើញម្នាក់ទៀត បណ្តាលឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍សមត្ថកិច្ចនាំគ្នាជួយសង្គ្រោះដែរ ប៉ុន្តែអកុសលក្មេងប្រុសទាំ២នាក់ បានស្លាប់បាត់បង់ជីវិតទៅហើយ។
ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានខាងលើនេះភ្លាម ក៏បានចុះមកដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព បន្ទាប់ពីសមត្ថកិច្ច និងគ្រូពេទ្យពិនិត្យឃើញថា សាកសពក្មេងប្រុសទាំង២នាក់ពិតជាស្លាប់ ដោយសារលង់ទឹកពិតប្រាកដមែន និងប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ៖ ភក្ដី





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ