Connect with us

សន្តិសុខសង្គម

ព្រះសង្ឃមួយអង្គលង់ទឹកស្រះ ខណៈចុះស្រង់ទឹកពេលយប់​

បានផុស

នៅ

ព្រះសង្ឃមួយអង្គចុះ​ស្រង់​ទឹកស្រះ​លង់​លិច​បាត់​ព្រះកាយ បន្សល់ទុក​តែ​ស្បែកជើង ស្បង់​ចីវរ នៅ​មាត់​ស្រះ បង្ក​ឲ្យ​ភ្ញាក់ផ្អើលឆោឡោទាំង​ពុទ្ធបរិស័ទ ទាំង​សមត្ថកិច្ចរាវរកកាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ស្រះ​ទឹក​ក្នុង​បរិវេណ​វត្តតាំង​កសាង​ខាងជើង ភូមិ​ចម្ការ​ឳ​ឡឹ​ក សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ពេញ​មួយ​យប់​រាវរក​មិនឃើញ លុះ​ព្រឹក​ឡើ​ង​ទើបរក​ឃើញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះសង្ឃរងគ្រោះ​ព្រះនាម ចាន់ មានរិ​ទ្ធិ ហៅសំណព្វ ព្រះជន្ម២៨​វស្សា គង់នៅ​វត្ត​តាំង​កសាង និងមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។​

តាម​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្តមាន​សង្ឃដីកា​ថា មុន​កើតហេតុព្រះសង្ឃ​អង្គ​រងគ្រោះនិមន្ត​ទៅ​ស្រង់​ទឹកស្រះ បាត់​ជាច្រើន​ម៉ោងមិនឃើញ​និមន្ត​ចូលរៀន​ធម៌ លុះ​តាមរក​​មើលឃើញតែ​ស្បែកជើង និង​ស្បង់​ចីវរ និង​ទូរស័ព្ទ នៅ​មាត់ទឹកតែ​បាត់​ព្រះកាយសង្ស័យ​លង់​លិច​បាត់ ។​

ប្រភព​បន្តទៀតថា ព្រះសង្ឃ​អង្គ​នេះ មាន​ជំងឺ​ស្រឺត​ប្រចាំកាយញឹកញាប់​កើត​អាកា​រៈហើយ​ក្រោយពី​ចុះ​ស្រង់ទឹក​បាត់​ព្រះកាយ ទើប​ផ្អើលឆោឡោ ទាំង​ពលរដ្ឋពុទ្ធបរិស័ទសមត្ថកិច្ច មាន​អ្នក​ចុះ​មុជទឹក​រាវរកតែ​មិនឃើញពេញ​មួយ​យប់​តែរកមិនឃើញ។​

លុះ​រហូតមកដល់​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ សព​ព្រះសង្ឃខាងលើ​បាន​ផុស​អណ្តែត​ហើយ សមត្ថកិច្ច​ចុះ​ពិនិត្យ និង​រង់ចាំ​ជំនាញស្រង់​ឡើងគោកធ្វើ​កោសល្យវិច័យមុននឹង​រៀប​ចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៦ នាទីutes មុន

សហជីព​នៅ​កម្ពុជា​ថា ​ការ​ដំឡើង​ពន្ធ​អាមេរិក នឹង​មិន​នាំ​ដល់​ការ​រើរោងចក្រ ធ្វើ​ឱ្យ​ពលរដ្ឋខ្មែរបាត់បង់ការងារ​ទេ

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុនមូលបត្រចាប់ដៃជាមួយធនាគារ ផ្ដល់សេវាឥណទាន ទាក់ទាញវិនិយោគិនអន្តរជាតិ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

TV360 byMetfone –ពិភពកម្សាន្តរំភើបជាមួយភាពយន្តបកប្រែជាភាសាខ្មែរ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅច្រកចេញចូលតែមួយ ដែលជាការសាកល្បងខេត្តចំនួន៤

រថយន្តក្រុង
ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យរៀបចំចំណតរថយន្តក្រុងត្រៀមដឹកពលរដ្ឋឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម