សន្តិសុខសង្គម
ឃាតកម្មសម្លាប់ទាំងគ្រួសារ នៅមណ្ឌលគិរី ជិតមានពន្លឺ ខណៈក្មេងប្រុសរួចជីវិតបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ
ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ឡោ សុខា បានប្រាប់សារព័ត៌មានកម្ពុជាថ្មី នៅរសៀលថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ឱ្យដឹងថា ករណីឃាតកម្មបង្កឱ្យស្លាប់មនុស្សចំនួន៥នាក់ និងរងរបួសធ្ងន់ម្នាក់ នៅខេត្តមណ្ឌលគីរី មានក្រុមការងារចម្រុះចូលរួមស៊ើបអង្កេត កំពុងបន្តស៊ើបអង្កេតបទល្មើសឃាតកម្មនេះ។

លោក ឡោ សុខា បង្ហើបថា ករណីឃាតកម្មនេះ មានការចូលរួម ពីមន្ត្រីព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងបច្ចេកទេស មន្ត្រីកោសលវិច័យ និងអង្គភាពការពារកុមារ។
ក្រុមការងារចម្រុះ ALPHA22 ត្រូវបានបង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេតទៅលើអំពើឃាតកម្មទៅលើក្រុមគ្រួសារដែលមានសមាជិក៥នាក់ និងអំពើប៉ុនប៉ងសម្លាប់ទៅលើកុមារម្នាក់ទៀត។
ក្រុមការងារច្រុះត្រូវបានបង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីឃាតកម្មទៅលើមនុស្សពេញវ័យ២នាក់ និងកុមារ៣នាក់ ថែមទាំងប៉ុនប៉ងសម្លាប់ទៅលើកុមារម្នាក់ទៀតផងដែរ ដែលបានកើតឡើងនៅខេត្តមណ្ឌលគីរីកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រុមការងារចម្រុះនេះគឺត្រូវបានបង្កើតឡើងដោយមានកិច្ចសហប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី, នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ, ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្តនៃអង្គភាពការពារកុមារ (CPU)។

មន្ត្រីជំនាញបានចំណាយរយៈពេល២ថ្ងៃ កាលពីថ្ងៃទី ២ និងទី៣ ដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុមួយចំនួន ស្ថិតនៅក្នុងតំបន់ដាច់ស្រយ៉ាលនៅក្នុងព្រៃនៃខេត្តមណ្ឌលគីរី។
លោក James McCabe នាយកប្រតិបត្តិអង្គភាពការពារកុមារ បានមានប្រសាសន៍ ក្រុមការងារពិតជាមានភាពលំបាកជាច្រើនដើម្បីធ្វើដំណើរទៅកាន់កន្លែងកើតហេតុនេះ ហើយថា នេះគឺពិតជាអំពើដ៏ឃោឃៅមួយដែលត្រូវបានប្រព្រឹត្តឡើងទៅលើក្រុមគ្រួសារ និងសហគមន៍ដ៏តូចនេះ។
ក្មេងប្រុសដែលនៅមានជីវិត ក្នុងករណីឃាតកម្មទាំងគ្រួសារនៅខេត្តមណ្ឌលគិរី ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកុមារជាតិ នៅរាជធានីភ្នំពេញ នាយប់ថ្ងៃទី ៣ ខែកុម្ភៈ បន្ទាប់ពីស្ថានភាពជំងឺមិនសូវល្អ។

ធនធានដែលយើងមានទាំងប៉ុន្មាននឹងត្រូវបានយកមកប្រើប្រាស់ ដើម្បីកំណត់អត្តសញ្ញាណរាល់ជនល្មើសដែលពាក់ព័ន្ធនឹងសកម្មភាពនេះ។កុមារអាយុ ១២ឆ្នាំម្នាក់ត្រូវបានបញ្ជូនទៅទទួលការសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ បន្ទាប់ពីបានរងរបួសដ៏ធ្ងន់ធ្ងរ ដែលបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិត។
ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី និងអង្គភាពការពារកុមារ នឹងបន្តផ្តល់ការគាំទ្រ និងជំនួយទៅដល់កុមាររងគ្រោះនេះ និងក្រុមគ្រួសារគេ។
ប្រសិនបើមានមហាជនណាដែលមានពត៌មានបន្ថែមពាក់ព័ន្ធនឹងសកម្មភាពនេះ សូមរាយការណ៍ជូនទៅកម្លាំងសមត្ថកិច្ច ឬអង្គភាពការពារកុមេរ។
សូមជំរាបថា ករណីឃាតកម្ម បានកើតឡើង នៅចំណុចស្រែចោល ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង ១១៖៣០ យប់ ថ្ងៃទី ១ ខែកុម្ភៈ បណ្ដាលឱ្យមនុស្សចំនួន ៥ នាក់ ក្នុងចំណោម ៦ នាក់ក្នុងគ្រួសារ បានស្លាប់បាត់បង់ជីវិត។

ជនរងគ្រោះដែលស្លាប់ ជាជនជាតិព្នង ទី១ មានឈ្មោះ ម៉ូត ក្រាក់ ភេទប្រុស អាយុ ៤៥ ឆ្នាំ ទី២ ឈ្មោះ ក្រាក់ លី ភេទប្រុស អាយុ ១៥ ឆ្នាំ ទី៣ ឈ្មោះ នួន សំអាត ភេទប្រុស អាយុ ១៥ ឆ្នាំ ទី៤ ឈ្មោះ និច ស្រី ភេទស្រី អាយុ ៤១ ឆ្នាំ ទី ៥ ឈ្មោះ ក្រាក់ នី ភេទ ប្រុស អាយុ ០៥ ឆ្នាំ អ្នកទាំង ៥ ស្លាប់បាត់បង់ជីវិត និងទី៦ ឈ្មោះ ក្រាក់ ស្ល៊ី ភេទ ប្រុស អាយុ ១២ ឆ្នាំ រងរបួសធ្ងន់៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា