សន្តិសុខសង្គម
ក្មេងស្រីខ្មែរ២នាក់បងប្អូន ត្រូវម្តាយបោះបង់ចោលកណ្តាលទីក្រុងបាងកក
ក្មេងស្រីវ័យជាង១០ឆ្នាំ ២នាក់បងប្អូន កំពុងទទូចសុំឲ្យសមត្ថកិច្ចថៃ ជួយបញ្ជូនពួកគេមកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីត្រូវបានម្តាយបង្កើតបោះបង់ចោល នៅកណ្តាលទីក្រុងបាងកក។
កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ប៉ូលិសថៃបាននាំក្មេងស្រី២នាក់ ដែលជាជនជាតិខ្មែរ កំពុងដើរគ្មានគោលដៅនៅតាមវាលឆ្នេរសមុទ្រផាត់តាយ៉ា ប៉ុន្មានថ្ងៃមកហើយ ដោយមិនមានឃើញឪពុក ម្តាយ ឬបងប្អូនមកជាមួយសោះ។
នៅចំពោះមុខសមត្ថកិច្ច ក្មេងស្រីខ្មែរទាំង២នាក់ ដែលបងឈ្មោះ សុមាលី អាយុ១៥ឆ្នាំ និងប្អូនឈ្មោះ ណាណា អាយុ១២ឆ្នាំ បានរៀបរាប់ថា នាងមានម្តាយ និងប្អូន១នាក់ទៀត ព្រមទាំងបានមករស់នៅ ផាត់តាយ៉ា រយៈពេលជាង២ឆ្នាំ មកហើយ ដោយកាលណោះស្នាក់នៅផ្ទះជួល ហើយម្តាយរបស់នាងបានប្តីជាជនបរទេស។
មួយរយៈក្រោយមកម្តាយនាងបានបែកបាក់គ្នា ដោយប្តីដែលជាជនបរទេសនោះក៏បានត្រឡប់ទៅស្រុកគាត់វិញ និងបានផ្តាច់ជំនួយទាំងអស់ ដែលធ្វើអោយម្តាយ និងពួកនាងត្រូវចាកចេញពីផ្ទះជួល មករស់នៅតាមឆ្នេរសមុទ្រ និងគ្មានគោលដៅ។
នាងសុមាលី បានរៀបរាប់បន្តថា ទីបំផុតនៅចុងខែមករា នេះ ម្តាយនាងបាននាំពួកនាងជិះឡានក្រុងទៅកាន់ទីក្រុងបាងកក ដោយពេលទៅដល់ទីនោះ ម្តាយបានប្រាប់ពួកនាងទាំង២នាក់ថា អោយចាំមួយភ្លែត រួចគាត់ក៏ពរប្អូនដើរចេញទៅបាត់ ដោយមិនឃើញត្រឡប់មកវិញឡើយ រហូតរយៈពេល២ថ្ងៃ ទើបមានតម្រួតមកសួរនាំ។
នៅក្នុងទីក្រុងបាងកក នាងបានសំណូមពរដល់សមត្ថកិច្ចថៃ សុំឲ្យជួយបញ្ជូននាងមកកាន់ប្រទេសកម្ពុជាវិញ ប៉ុន្តែដោយសារសមត្ថកិច្ចមិនអាចសម្រេចបាន ទើបពួកនាងសុំអោយបញ្ជូនទៅកាន់ផាត់តាយ៉ា ដោយប៉ូលិសយល់ព្រមដោយបានចេញសោហ៊ុយឡានក្រុង និងប្រាក់កាសមួយចំនួនតូចសម្រាប់ចាយវាយ។
ទីបំផុតនាងបាននាំប្អូនស្រីធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រដូចដើមក្រែងបានជួបនឹងអ្នកម្តាយវិញ ប៉ុន្តែអ្វីៗមិនបានដូចបំណងឡើយ។ បច្ចុប្បន្នតម្រួតប្រចាំតំបន់ផាត់តាយ៉ាកំពុងទាក់ទងទៅខាងអន្តោប្រវេសន៍ដើម្បីសម្របសម្រួល និងបានបញ្ជូននាងទៅកាន់ស្រុកកំណើតវិញតាមសំណូមពរ ដោយឡែកម្តាយនាងគឺបាត់ដំណឹងឈឹងតែម្តង៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង