សន្តិសុខសង្គម
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបន្តសំណូមពរពលរដ្ឋកុំរំលោភបំពានចំណីផ្លូវសាធារណៈ
បើទោះបីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ជារឿយៗតែងតែដឹកនាំកម្លាំងសង្កាត់ ប៉ុស្តិ៍ ចុះរៀបចំសណ្តាប់ធ្នាប់ ព្រមទាំងធ្វើការណែនាំជាបន្តបន្ទាប់ទៅដល់ក្រុមអាជីវករដែលដាក់ទំនិញសម្ភារះលក់រំលោភបំពានទៅលើផ្លូវសាធារណៈយ៉ាងណាក៏ដោយ ក៏នៅតែឃើញមានប្រជាពលរដ្ឋមួយចំនួននៅតែមិនអនុវត្តតាមការណែនាំនោះឡើយ ។
ជាក់ស្តែងនៅតាមបណ្តោយមហាវិថី ឈ្នះឈ្នះ នៃសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រុមអាជីវករលក់ប្រេងសាំង ប្រេងម៉ាស៊ូត ទាំងកានៗ ដាក់លក់ដង្ហែរគ្នានៅលើចំណីផ្លូវសាធារណៈជាហូរហែរ ដែលនាំអោយបាត់បង់សណ្តាប់ធ្នាប់ របៀបរាបរយសាធារណៈ ។
សកម្មភាពនេះ ត្រូវបានគេមើលឃើញថា ក្រុមយានយន្តធំៗ តែងតែចតនៅលើទ្រូងផ្លូវតែម្តង ដើម្បីទិញប្រេងសាំង ឬប្រេងម៉ាស៊ូត ចាក់រថយន្ត ដែលអ្នកផងទាំងពួងមើលទៅមិនសមរម្យនោះទេ ។
បញ្ហានេះមានគេសួរថា ប្រេងសាំង ឬប្រេងម៉ាស៊ូត ដែលដាក់រាប់សិបកានលក់នេះ តើក្រុមអាជីវករទាំងអស់នោះទិញមកប្រភពណា ??? ។
យ៉ាងណាក្តី អាជ្ញាធរខណ្ឌពោធិ៍សែនជ័យសំណូមពរម្តងហើយម្តងទៀត សូមប្រជាពលរដ្ឋ ឬ ក្រុមអាជីវករទាំងអស់ សូមកុំដាក់តាំងទំនិញគ្រប់ប្រភេទលក់រំលោភបំពាននៅលើចំណីផ្លូវសាធារណៈ ពីព្រោះផ្លូវសាធារណៈ គឺសម្រាប់ប្រជាពលរដ្ឋទូទៅធ្វើដំណើរ ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ អោយដឹងថា ដើម្បីឱ្យមានសោភ័ណភាព និងសុវត្ថិភាពសាធារណៈ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋ ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្មរោងចក្រ-សហគ្រាស និងម្ចាស់ ផែស្ងួត នៅតាមបណ្តោយមហាវិថី ឈ្នះឈ្នះ សង្កាត់ចោមចៅទី៣ សង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដែលបានដាក់តាំងទំនិញ របស់របរ សម្ភារៈផ្សេងៗ និងតសំយ៉ាប ព្រមទាំងការចតយានយន្តគ្រប់ប្រភេទប្រកបរបរលើចិញ្ចើមផ្លូវសាធារណៈ ៖ ១. ចំពោះសំណង់ហ្វែមដែក ការតសំយ៉ាប និងការចតយានយន្តរំលោភលើចិញ្ចើមផ្លូវសាធារណៈ៖
ម្ចាស់ទីតាំងត្រូវរុះរើចេញដោយស្ម័គ្រចិត្ត និងបញ្ចប់ការចតយានយន្តនៅលើចិញ្ចើមផ្លូវសាធារណៈ រួមទាំង របស់របរ សម្ភារៈផ្សេងៗ ។ ចំពោះទីតាំងអាជីវកស្របច្បាប់ ដែលមិនរំលោភលើចិញ្ចើមផ្លូវសាធារណៈ ត្រូវអនុវត្ត៖ – ត្រូវមានចំណតផ្ទាល់ខ្លួន ដោយមិនត្រូវយកទ្រូងផ្លូវសាធារណៈធ្វើជាចំណតជាច់ខាត ចំពោះការចតមធ្យោបាយគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវ ត្រូវទុកចំណែកនៃចិញ្ចើមផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរបាន ។ នៅខាងមុខទីតាំងអាជីវកម្មរបស់ខ្លួនត្រូវសំអាតអនាម័យ ឱ្យបានស្អាតជានិច្ច ។ រាល់កាកសំណល់ផ្សេងៗត្រូវច្រកថង់ឱ្យជិត ឬ វេចខ្ចប់ឱ្យបានស្អាត និងទុកដាក់ឱ្យបានត្រឹមត្រូវ ។ – មិនត្រូវបញ្ចេញសំរាម ឬ លាងរថយន្ត ម៉ូតូ ឬសម្ភារៈផ្សេងៗបង្ហូរមកលើចិញ្ចើមផ្លូវឬទ្រូងផ្លូវសាធារណៈឡើយ។
សេចក្តីជូនដំណឹងដដែលបន្តថា ក្នុងករណី លោក/លោកស្រី មិនអនុវត្តតាមខ្លឹមសារសេចក្ដីជួនំដំណឹងនេះទេ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នឹងមានវិធានការចុះរុះរើ និងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ដែលមាននៅ លើទីតាំងនោះឡើយ។ ចំពោះរាល់ការចំណាយក្នុងការអនុវត្តការងាររុះរើ និងដកហូតនេះ ជាបន្ទុករបស់លោក/លោកសី ដែលជាម្ចាស់ទីតាំងត្រូវទទួលខុសត្រូវទាំងស្រុង ករណីមានការរារាំង រឹងរូសមិនស្តាប់ការណែនាំ អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់