Connect with us

សន្តិសុខសង្គម

យុវជនម្នាក់ស្លាប់ ករណីសងសឹងគំនុំចាស់ សមត្ថកិច្ចឃាត់ខ្លួនបាន ៣ នាក់ ក្នុងចំណោមបក្ខពួក ៩ នាក់

បានផុស

នៅ

ករណីអំពើហិង្សាមួយ បានកើតឡើងបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ ក្នុងស្រុកសំពៅលូន កាលពីថ្ងៃទី៤ ខែកុម្ភៈ បង្កដោយ​ក្រុមស្ទាវ​ដែល​បានធ្វើ​សកម្មភាព​មាន​គ្នា ៩ ​នាក់​ ហើយ​ជិះ​ម៉ូតូ​គេចខ្លួនបាត់​ស្រមោល​ ពេលនេះ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​ក្របួច​បាន ​៣​ នាក់​ហើយ​។

​លោក​វរសេនីយ៍ឯក ​លឹម ពុ​ទ្ធី​ឡា​ ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ខេត្ត ​បាន​ឲ្យ​ដឹងថា ក្រោយពី​កម្លាំង​ជំនាញ​រួមជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​ ដែលមាន​លោក​វរៈសេនីយ៍​ទោ ​ទឹម វិឆ័យ​ ជា​អធិការនគរបាល​ស្រុក​ បើក​ការស្រាវជ្រាវ​ករណី​ហិង្សា​ដោយ​ចេតនា​ បណ្តាល​ឱ្យ​ស្លាប់​ជនរងគ្រោះ ​សង្ស័យ​ជា​ក្រុម​ជនសង្ស័យ​ចំនួន​ ៣ ​នាក់​ត្រូវបាន​ឃាត់ខ្លួន​នាំមក​ធ្វើ​ការសាកសួរ​។

​ប្រភព​ខាងលើ​បន្តថា​ ជន​ជាប់​ពាក់ព័ន្ធ​ទាំង​៣​នាក់​រួមមាន ១.ឈ្មោះ​ យ៉ាង សុខ​ចាន់នី ​ហៅ​អ៊ុក​ ភេទ​ប្រុស ​អាយុ​ ២១ ​ឆ្នាំ, ​២. ឈ្មោះ ​ហ៊ាន វ៉ើ​យ​ហុង ​ភេទ​ប្រុស​ អាយុ​ ២២ ​ឆ្នាំ និង ៣. ​ឈ្មោះ ​អឿន ​ភា​រម្យ​ ភេទ​ប្រុស​ អាយុ ​២២​ ឆ្នាំ​។ ​អ្នក​ទាំង ៣​ នាក់​ មាន​ទីលំនៅ​ភូមិ​តា​ស្ដា ​ឃុំ​តា​ស្ដា​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភព​ដដែល​បន្តថា មូល​ហេតុដែល​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ៣ ​នាក់​ ខាងលើនេះ​ គឺ​កាលពី​ថ្ងៃទី ​៤​ ខែកុម្ភៈ ​ឆ្នាំ​ ២០២២ ​វេលា​ម៉ោង​ ២៣ ​និង​ ៣០​ នាទី​ នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​ ៥៩​ ស្ថិតក្នុង​ក្រុមទី​ ០៤ ​ភូមិ​តា​ស្តា​ ឃុំ​តា​ស្តា ​ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង ​មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ បណ្ដាលឱ្យ​ជនរងគ្រោះ​ស្លាប់​ ​ដែល​ករណីនេះ​បង្កដោយ​ក្រុម​ជនសង្ស័យ​មួយក្រុម​មាន​គ្នា ៩​ នាក់​ បានធ្វើ​សកម្មភាព​ចាំ​ស្ទាក់​អម​សងខាង​ផ្លូវជាតិ​ ដែល​ស្ងាត់​ដាច់​ស្រយាល​ពី​ទីប្រជុំជន​ ដោយ​យក​ដុំថ្ម​ផង​ពូថៅ​ផង​ និង​កាំបិតផ្គាក់​ផង​ គប់​និង​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ ឡាញ់ ស៊ី​ណាត​ ភេទ​ប្រុស ​អាយុ​ ១៨ ​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចក្រី ​ឃុំ​បារាំង​ធ្លាក់​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង ​ក្នុងខណៈដែល​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ តាមផ្លូវ​បណ្ដាលឱ្យ​រងរបួស​ត្រង់​ក​និង​ចំហៀង​ខាងស្តាំ​(​របួស​ធ្ងន់ធ្ងរ​)​ និង​បាន​ស្លាប់បាត់​បង់ជីវិត​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ដោយ​មូលហេតុ​ដោះស្រាយ​គំនុំ​ចាស់​។

​លោក​វរសេនីយ៍ទោ​ ទឹម វិឆ័យ​ អធិការនគរបាល​ស្រុក​សំពៅ​លូន​បាន​បញ្ជាក់ថា​ នៅ​ចំណុច​កើត​ហេតុ​ក្រុម​ជនសង្ស័យ​បាន​ជ្រើស​រើស​យក​ចំណុច​ស្ងាត់​ និង​ស្ថិត​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​ស្របពេល​វេលាយប់​ជ្រៅ​ផង​ ដែលជា​ហេតុ​ធ្វើឱ្យកម្លាំង​នគរបាល​របស់លោក​ចេញ​អន្តរាគមន៍​មិនបាន​ទាន់​ជាហេតុ​ធ្វើឱ្យ​ក្រុម​ជនសង្ស័យ​ធ្វើសកម្មភាព​រួច​ភ្លាមៗ​នោះបាន​នាំគ្នា​គេចខ្លួនបាត់​ពី​កន្លែង​កើ​ត​ហេតុ​តែម្តង​។

​នៅពេលនេះ​ មុខសញ្ញា​ជា​ជនសង្ស័យ​ទាំងបី​នាក់​ខាង​លើសមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​តាម​នីតិវិធី​ ហើយ​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​ប​ន្ត​ទៀត​ ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

អត្ថបទ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២ នាទីutes មុន

កម្ពុជានឹងផ្សព្វផ្សាយអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងពិព័ណ៌ទេសចរណ៍អន្តរជាតិនៅអឺរ៉ុប

សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន
ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

អាមេរិកគ្រោង​ស្នើច្បាប់រឹតត្បឹតការវិនិយោគអាមេរិកនៅចិនឡើងវិញ

Angkor Tiger
កីឡា២០ នាទីutes មុន

Kodai និង Taiga ជា​កម្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ អង្គរថាយហ្គឺរ

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រសួងអប់រំ ណែនាំផ្សព្វផ្សាយឱ្យបានច្រើនពីអត្ថន័យថ្ងៃ១៤ កុម្ភៈ ដល់សិស្ស ចៀសវាងយល់ច្រឡំធ្វើខុសវប្បធម៌ខ្មែរ

ព័ត៌មានជាតិ២២ នាទីutes មុន

​លោក ​ Casey Barnett៖ តើផលិតកម្មបន្ទះសូឡារបស់កម្ពុជានឹងដួលរលំមែនទេ? តើរដ្ឋាភិបាលត្រូវចាត់វិធានការបែបណាដើម្បីបញ្ជៀសហានិភ័យនេះ?

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

សន្តិសុខសង្គម៥២ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម