សន្តិសុខសង្គម
បុរសម្នាក់ឆក់កាបូបលុយប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបលុយរបស់ប្រជាពលរដ្ឋកំពុងធ្វើដំណើរនៅលើដងផ្លូវលំមួយកន្លែង។
ឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងនៅ វេលាម៉ោង ២ និង ៣០ នាទីរសៀល កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២២ ត្រង់ចំណុចផ្លូវខាងក្រោយវិទ្យាល័យហ៊ុនសែនភូមិថ្មី ស្ថិតនៅក្នុងភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍តាមទូរសព្ទថា មានចោរឆក់កាបូបលុយ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះមកស្រាវជ្រាវ និងឈានរកមុខសញ្ញាឃើញ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ដង់ កន្តាន់ (ហៅ ក្តាន់) ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិធួយ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្ត តនគិរី មុខរបរធ្វើចម្ការ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានធ្វើតេស្តទឹកនោមរកសារធាតុញៀនលទ្ធផលវិជ្ជមាន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បី បំពេញសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់វិធានការទៅតាមនីតិវិធី៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ