សន្តិសុខសង្គម
បុរសម្នាក់បាត់ពីផ្ទះ ៩ ថ្ងៃ ស្រាប់តែប្រទះឃើញដេកស្លាប់នៅបាតជ្រោះ
បុរសម្នាក់បានចាកចេញបាត់ពីផ្ទះរយៈពេល ៩ថ្ងៃ សាច់ញាតិដើររកគ្រប់ទីកន្លែង ប៉ុន្តែរកមិនឃើញសោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងព្រៃហើមស្អុយរលួយមើលមិនយល់។ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១៩ និង ៣០ នាទី នៅចំណុចភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ភ្លាម កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យទៅលើដងខ្លួនសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់នោះឡើយ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា យោងទៅតាមការបំភ្លឺរបស់គ្រួសារជនរងគ្រោះថា ជនរងគ្រោះបានដើរបាត់ពីផ្ទះកាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ ជនរងគ្រោះជាមនុស្សគរ ហើយមានសតិមិនគ្រប់ តែងតែដើរចេញពីផ្ទះមកវត្តភូមិថ្មី ដោយសារជនរងគ្រោះមានកូនបួសជាព្រះសង្ឃ។ សពមានសភាពស្អុយរលួយ ស្លាប់នៅបាតជ្រោះចាប់តាំងពីថ្ងៃបាត់ខ្លួនរហូតដល់ប្រទះឃើញសពមានរយះពេល៩ថ្ងៃមកហើយនោះ។


សមត្ថកិច្ចបានសន្និដ្ឋានថា ផ្អែកតាមការពិនិត្យសពជនរងគ្រោះខាងលើនេះ ពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន មិនមែនជារឿងឃាតកម្មនោះទេ។ បច្ចុប្បន្នសព ត្រូវបានក្រុមការងារបច្ចេកទេសវិទ្យាសាស្ត្រពិនិត្យរួច និងបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?