សន្តិសុខសង្គម
ឃើញប្ដីមិននៅ ចូលចាប់រំលោភប្រពន្ធគេដល់ក្នុងផ្ទះរហូតបានសម្រេច
ជនសង្ស័យម្នាក់ដែលល្មោភតណ្ហា ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុករុក្ខគិរី ធ្វើការឃាត់ខ្លួនទៅតាមពាក្យបណ្តឹងរបស់នារីរងគ្រោះដែលបានចោទប្រកាន់ថា បានចាប់រំលោភនាងរហូតបានសម្រេច ខណៈប្តីនាងមិននៅ។ ករណីរំលោភសេពសន្ថវៈមួយបានកើតឡើង កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១២ ថ្ងៃត្រង់ នៅចំណុចដាពង្រ ស្ថិតក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ករណីនេះ គឺបានបង្កទ្បើងដោយជនសង្ស័យឈ្មោះ ខាវ សុខា ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិព្រៃព្រំ២ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ឯនារីរងគ្រោះមានឈ្មោះ ច ម ន ក អាយុ ២០ ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។

ក្រោយពេលទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះរួចមក សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ ដើម្បីយកមកធ្វើការសាកសួរ ដោយគេបានសារភាពថា ពេលនោះគេមានអារម្មណ៍ ម្យ៉ាងដោយឃើញប្តីនាងមិននៅផ្ទះផង ទើបគេបានលបចូលទៅក្នុងផ្ទះចាប់បង្ខំរួមភេទរហូតបានសម្រេច។ បច្ចុប្បន្នក្រោយពីទទួលបានការសារភាពរួចមកកម្លាំងស្រុកបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ហើយ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង