Connect with us

សន្តិសុខសង្គម

បុរសវ័យ ២៧ ឆ្នាំ ប៉ុនប៉ងរំលោភស្ត្រីអាយុ ៥១ ឆ្នាំតែមិនបានសម្រេច

បានផុស

នៅ

ជនសង្ស័យម្នាក់ ប៉ុនប៉ងរំលោភសេពសន្ថវៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃ ០៨ ខែកុម្ភៈ បន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះមកប្តឹង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អធិការនគរបាល​ស្រុក​ទឹកផុស​លោក​វរសេនីយ៍ឯក ខែម ​វិបុល បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី ​០៨ ខែកុម្ភៈ​នេះ​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើនេះ​ មានឈ្មោះ ហ៊ុន ផាន ភេទ​ប្រុស អាយុ​ ២៧ ​ឆ្នាំ រស់នៅក្នុង​ភូមិ​រមាស ឃុំ​តាំង​ក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ពីបទ​ប៉ុនប៉ង​រំលោភ ដែល​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​ ៤ ​និង​ ៣០​ នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃ​ទី ​៨ ខែ​កុ​ម្ភៈ ឆ្នាំ​ ២០២២ នៅលើផ្ទះ​ស្រី្ត​រងគ្រោះ អាយុ ​៥១ ​ឆ្នាំ រស់នៅ​ភូមិ ឃុំ ស្រុក ជាមួយគ្នា។​

​អធិការនគរបាល​ស្រុក​ទឹកផុស​បាន​ឲ្យ​ដឹង​ទៀតថា ​ជនសង្ស័យ​និង​ក្រុមគ្រួសារ​រងគ្រោះ​ត្រូវជា​បងប្អូន​ធ្លាប់​ឡើង​ចុះ​ធម្មតា។ តែ​ថ្ងៃនេះ​ហាក់​ស្ងាត់​ឱកាសល្អ​ បាន​ចាប់​ស្រី​រងគ្រោះរំលោភ​ពេលប៉ុន្តែ​នាង​បាន​រើ​បម្រាស់ ប្រតាយប្រតប់​គ្នា​ហើយ​បាន​ស្រែក​ឆោឡោ​ខ្លាំងៗ និង​ហៅ ឈ្មោះ អៀង តុ​ប ឲ្យ​ជួយ​ពេល នោះ​អៀង តុ​ប បាន​ទៅ​ជួយទើប​ជនសង្ស័យ​ឈ្មោះ ហ៊ុន ផាន បាន​បញ្ឈប់​សកម្មភាព​ហើយ​ចុះទៅ​ផ្ទះ​បាត់ទៅ ។​

​ក្រោយ​កើតហេតុ ​គ្រួសារ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​សមត្ថកិច្ចជំនាញ​ចុះទៅ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តាម​បណ្តឹង​ជនរងគ្រោះ​ភ្លាមៗ​ នៅ​ព្រឹក​ថ្ងៃទី​ ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ហើយ​នាំយកមក​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស សួរចម្លើយ​រួចកសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​ស្នងការ​នគរ​បាល​ខេត្ត​ចាត់ការ​បន្តទៅ​សាលាដំបូង​ខេត្ត និង​ត្រូវ​តុលាការខេត្ត ធ្វើការ​ឃុំខ្លួន​នៅ​ថ្ងៃទី​០៨ នេះហើយ៕

អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ​

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម