សន្តិសុខសង្គម
វាយប្លន់យកម៉ូតូពីបុរសម្នាក់បានសម្រេច ក្បែរអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ
បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការត្រូវបានជនសង្ស័យមួយក្រុមមានគ្នាពីរបនាក់ធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្តិភាព។
ករណីវាយប្លន់នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅផ្លូវបេតុងជាប់របងវត្តពោធិ៍ចិនតុងខាងកើត ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សម្បត្តិ សីហា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងដេគ័រតុទូ ស្នាក់នៅបន្ទប់ជួលនៅម្ដុំផ្សារដេប៉ូ ខណ្ឌទួលគោក និងមានស្រុកកំណើតនៅភូមិប្រសូត្រទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ជនរងគ្រោះជិះម៉ូតូម៉ាកស្មាក់វី ពណ៌ក្រហម មិនចាំស្លាកលេខ។

បើតាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ ខ្លួនបានខ្ចីម៉ូតូមិត្តភ័ក្ដិដែលស្នាក់នៅបន្ទប់ក្បែរគ្នាជិះទៅធ្វើការនៅកន្លែងដេប៉ូឈើមួយកន្លែងជាប់ផ្លូវរថភ្លើង ដែរជាកន្លែងធ្វើការ។ លុះចប់ម៉ោងការងារ រូបគេក៏បានជិះម៉ូតូទៅកន្លែងបន្ទប់ស្នាក់នៅវិញ ដោយធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើជាប់របងវត្តពោធិ៍ចិនតុង ក៏ប្រទះឃើញជនសង្ស័យចំនួនពីរនាក់ ឈក្បែររបងផ្ទះប្រជាពលរដ្ឋ ខណៈនោះជនសង្ស័យម្នាក់បានដើរមកស្ទាក់ពីមុខដោយប្រាប់រូបគេថា សុំដោយសារផង ទៅឈប់នៅម្ដុំមុខពេទ្យលោកសង្ឃ ចំណែកជនសង្ស័យម្នាក់ទៀតនៅពួនជាប់របងផ្ទះប្រជាពលរដ្ឋរួចបានធ្វើសកម្មភាព លោតធាក់ទៅលើរូបគេបណ្ដាលឲ្យដួលម៉ូតូ។ ខណៈនោះស្រាប់ជនសង្ស័យម្នាក់ទៀត ដែលស្ទាក់នៅពីមុខបានទាញខ្សែក្រវ៉ាត់វាយទៅលើរូបគេ តែមិនត្រូវរូបគេគេចទាន់ រួចរត់យករួចខ្លួនសិន ធ្វើឲ្យជនសង្ស័យមានឱកាសល្អ បាននាំគ្នាលើកយកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគររដ្ឋបាលកាកាបទី១ ដើម្បីសមត្ថកិច្ចស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខា


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា