សន្តិសុខសង្គម
ឆេះផ្ទះមួយខ្នងទាំងស្រុង ងាប់បង្កងជាង ៥០០ ក្បាល
លំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះគ្មានសល់ ដោយខ្ទេចខ្ទីទាំងទ្រព្យសម្បត្តិនិងងាប់ទាំងបង្កងរាប់រយក្បាលផងដែរ ខណៈដែលម្ចាស់ផ្ទះរវល់ទៅចូលរួមកម្មវិធីផ្ទះបងប្អូន។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២២ នៅវេលាម៉ោង ១១ យប់ ស្ថិតនៅចំណុចប៉ាលហាល ភូមិមុខរាហ៍ ១ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ករណីនេះ គឺបណ្តាលឲ្យឆេះផ្ទះចំនួន ០១ ខ្នង (ឆេះទាំងស្រុង) ទំហំ ៤មx៦ ម ធ្វើពីឈើជញ្ជាំងបាំងស័ង្កសី ដំបូលប្រក់ស័ង្កសី សម្ភារៈដែលខូចខាតរួមមាន៖ ឆេះអង្ករ ១០០ គីឡូក្រាម ឆេះប្រាក់ខ្មែរអស់ ១,០០០,០០០ (មួយលានរៀល) ឆេះជី ៣ ការុង ឆេះថ្នាំបាញ់ស្រូវ ៣ ប៊ីដុង ឆេះកង់ ១ គ្រឿង ងាប់បង្កងអស់ជាង ៥០០ ក្បាល និងរបស់របរប្រើប្រាស់ក្នុងផ្ទះឆេះទាំងស្រុង។


តាមការអះអាងពីកម្លាំងជំនាញបានបញ្ជាក់ថា មូលហេតុ គឺអាចឆ្លងចរន្តអគ្គិសនី(ម្ចាស់ផ្ទះមិននៅជាប់រវល់ទៅចូលរួមកម្មវិធីបងប្អូន។ ភ្លាមៗនោះ សមត្ថកិច្ចពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារផ្លូវតូច និងឆ្ងាយពិបាកក្នុងការធ្វើដំណើរ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ