សន្តិសុខសង្គម
កម្លាំងអាវុធហត្ថ ចុះឡោមព័ទ្ធសណ្ឋាគារមួយកន្លែង ឃាត់ខ្លួនជនជាតិចិន០៦នាក់ ពាក់ព័ន្ធនឹងអំពើជំរិតទារប្រាក់
ភ្នំពេញ ៖ ជនជាតិចិនចំនួន០៦នាក់ ពាក់ព័ន្ធនឹងអំពើជំរិតទារប្រាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បើកប្រតិបត្តិការចុះធ្វើការឃាត់ខ្លួន នៅក្នុងសណ្ឋាគារមួយកន្លែង យីហោ « សឹងប៉ាវឡុង និងក្លឹបកម្សាន្ត » មានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៦ និង៣០នាទីល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ។

ប្រតិបត្តិការដ៏ក្តៅនេះ ដោយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ចាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយសហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។

តាមប្រភពព័ត៌មានអោយដឹង បន្ទាប់ពីសមត្ថកិច្ចអាវុធហត្ថខេត្តស្វាយរៀង បានផ្តល់ព័ត៌មានអំពើអំពើជំរិតទារប្រាក់ នឹងបានសុំកិច្ចសហការរួចមក កម្លាំងកងអន្តរាគមន៍ពិសេស នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រដាប់ដោយកាំភ្លើងវែងខ្លីគ្រប់ដៃ បានបើកការចុះទៅឡោមព័ទ្ធទីតាំងសណ្ឋាគារខាងលើ និងសម្រុកចូលទៅក្នុងទីតាំង ដើម្បីធ្វើការចាប់ឃាត់ខ្លួនក្រុមជនសង្ស័យ ដែលមានការជាប់ពាក់ព័ន្ធនឹងអំពើជំរិតទារប្រាក់ ។

ក្រោយរង្វង់ប្រតិបត្តិការ ប្រមាណ១ម៉ោងរួចមក កម្លាំងអាវុធហត្ថ ក៏បានឃាត់ខ្លួនជនជាតិចិនសរុប០៦នាក់ ដែលសុទ្ធជាមនុស្សប្រុស ដោយបានបញ្ចូនទៅកាន់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរនាំបន្តនីតិវិធី តែម្តង។

សូមបញ្ជាក់ថា នៅជុំវិញកន្លែងចុះប្រតិបត្តិការខាងលើ ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងផងដែរ ដោយមានការចោមរោមមើលជាច្រើន ទាំងអ្នកក្បែរតំបន់ និងអ្នកដំណើរឆ្លងកាត់ជាដើម៕
ដោយ ៖ លីហេង




-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក