Connect with us

សន្តិសុខសង្គម

កូនក្រមុំវ័យ១៧ឆ្នាំ រត់ចោលកូនកំលោះនៅយប់ផ្សំដំណេក សមត្ថកិច្ចកំពុងប្រកាសស្វែងរក

បានផុស

នៅ

នារីជាកូនក្រមុំវ័យ១៧ឆ្នាំម្នាក់ បានសម្រេចចិត្តរត់ចេញពីផ្ទះចោលកូនកំលោះនៅយប់ផ្សំដំណេក​ដោយមិនដឹងមូលហេតុ ខណៈ​ឪពុកម្ដាយបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយ​ស្រាវជ្រាវ​ស្វែង​រក។

ករណីបាត់ខ្លួនកូនក្រមុំនៅយប់ផ្សំដំណេកនេះ បានកើតឡើងកាលពី​យប់​ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២២ នៅ​ចំណុច​ភូមិ​ប្រស្រែ​លិច ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​សមត្ថកិច្ច​បានឱ្យដឹងថា កូនក្រមុំ​ដែល​រត់​ចេញពីផ្ទះ​ខាងលើ​មានឈ្មោះ វៃ វិ​ច្ច​រ៉ា (​ហៅ ស្រី​វីន​) អាយុ១៧ឆ្នាំ នៅ​ភូមិ​ប្រស្រែ​លិច ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ។

សមត្ថកិច្ច​បានបញ្ជាក់​ថា កូនស្រី​ដែល​បាត់​ខ្លួន​នេះ គឺ​បាន​ចេញពីផ្ទះ​ដោយ​ខ្លួនឯង (​ចុះចោល​កូន​កំលោះ​) ក្នុង​ថ្ងៃ​ផ្សំ​ដំណេក មិនដឹង​ជា​ទៅ​ទីណា។ បច្ចុប្បន្នសមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក។

សមត្ថកិច្ច​ក៏បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ បើ​បាន​ប្រទះឃើញ​នារី​ខាងលើ សូម​រាយការណ៍​មក​មជ្ឈម​ណ្ឌល​ប្រចាំ​បញ្ជា​លេខ១១៧ នៃ​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ ឬទំនាក់ទំនង​ទៅ​ឪពុក​នារី​រូបនោះ តាមរយៈ​លេខ​ទូរស័ព្ទ ០១២ ៧១១ ៣៨៧ ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម