សន្តិសុខសង្គម
ពលករខ្មែរ ២៨៣នាក់ ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញ រកឃើញស្ត្រីម្នាក់វិជ្ជមានកូវីដ-១៩
បាត់ដំបង៖ កម្លាំងការពារតំបន់ព្រំដែនស្រុកកំរៀង បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងជំនាញបានទទួលពលករខ្មែរប្រុសស្រីពីភាគីទាហានថៃសរុបចំនួន ២៨៣នាក់ ក្នុងនោះបុរសចំនួន ៨៩នាក់ ក្មេងៗចំនួន៨៤នាក់ និងស្ត្រី១១០នាក់ ដោយបានតេស្តរកឃើញម្នាក់ផ្ទុកជំងឺកូវីដ-១៩។

ប្រភពដដែលបន្តថា ក្នុងចំនួនពលករខាងលើ មន្ត្រីជំនាញបានរកឃើញស្ត្រីតែម្នាក់ប៉ុណ្ណោះវិជ្ជមានកូវីដ-១៩ ក្រៅពីនេះអវិជ្ជមានទាំងអស់ដែលគ្រូពេទ្យជំនាញបានពិនិត្យភ្លាមៗបន្ទាប់ពីទាហានថៃបានបញ្ជូនមលដល់ព្រំដែនប្រទេសកំណើតវិញ។

ប្រភពដដែលបន្តថា ពលករទាំងអស់ខាងលើបានពិនិត្យមានកាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២៣៧នាក់ក្រោយអប់រំណែនាំ សមត្ថកិច្ចអនុញ្ញាតឱ្យពួកគេវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។ ចំណែកស្រ្តីម្នាក់ដែលវិជ្ជមានកូវីដ-១៩ គ្រូពេទ្យបានបញ្ជូនទៅមណ្ឌលដើម្បីព្យាបាល ក្រៅពីនេះតម្រូវឱ្យធ្វើចត្តាឡីស័កតាមដានសុខភាពបន្តទៀត៕
អត្ថបទ៖ សៅ សារិទ្ធ


-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍