សន្តិសុខសង្គម
សមត្ថកិច្ចសង្ស័យមានអ្នកលួចដុតស្មៅងាប់ភ្លើងរាលឆេះយ៉ាងសន្ធោសន្ធៅនៅជើងភ្នំដងរ៉ែក
បន្ទាយមានជ័យ ៖ ជើងភ្នំដងរ៉ែកមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅសមត្ថកិច្ចសង្ស័យថា មានអ្នកលួចដុតស្មៅងាប់ភ្លើងរាលយ៉ាងលឿន តែសមត្ថកិច្ចពួតដៃគ្នារលត់ទាន់ពុំរាលឆេះដល់ វត្ត ផ្ទះអ្នកស្រុក និងមនុស្សស្លាប់ទេ រឿងរ៉ាវនេះកើតឡើងនៅនៅវេលាម៉ោង៧យប់ថ្ងៃទី៩ខែកុម្ភៈ ឆ្នាំ២០២២ ជិតវត្តគីរីសុក្ខារាម ថ្មរមៀលស្ថិតនៅភូមិថ្មរមៀលខាងត្បូង ឃុំថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ភ្លើងដែលឆេះនៅជើងភ្នំដងរ៉ែកនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈស្នងការរង ទទួលផែនការងារសេនាធិការ និងលោកវរសេនីយ៍ឯក សម្បត្តិ កុសល ស្នងការរង ទទួលការងារនគរបាលការពារនិងអន្តរាគមន៍ ដឹកនាំកម្លាំងអធិការដ្ឋាននគរបាល ស្រុកស្វាយចេក នគរបាលស្រុកថ្មពួក នគរបាលស្រុកអូរជ្រៅ និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ សរុបកម្លាំងចំនួន៧២នាក់ រួមទាំងរថយន្តពន្លត់អគ្គីភ័យ ចំនួន៣គ្រឿង របស់នគរបាលស្រុកស្វាយចេក ថ្មពួកនិងអូរជ្រៅ ពួតដៃគ្នាជួយពន្លត់។
បើតាមការឲ្យដឹងពីព្រះចៅ អធិការវត្តគីរីសុក្ខារាមថ្មរមៀល បានឲ្យដឹងថា នៅវេលាម៉ោងប្រហែលជា៧យប់ ថ្ងៃទី៩ កុម្ភៈ នោះភ្លើងបានចាប់ផ្តើមឆេះនៅចំរាលខ្នងភ្នំដងរ៉ែក នៅចំណុចជិត មង្គោលសីម៉ាលេខ២៧ មកពីទិសខាងលិចរាលដាលចុះមកក្រោម មកទិសខាងកើតប្រវែងប្រហែលជា១,០០០ម៉ែត្រ ជិតវត្តគីរីសុក្ខារាម ថ្មរមៀល ។

ព្រះចៅ អធិការវត្តគីរីសុក្ខារាមថ្មរមៀលបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ចំពោះការខូចខាត គឺកូនឈើដែលទើបដាំថ្មី មានកូនញូង ផ្ចឹក នាងនួន ប្រហែលជា២,០០០ដើម។ ក្នុងនោះលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ បានបញ្ជាក់ថាឲ្យដឹងដែរថា ក្នុងជួយពន្លត់ភ្លើងគ្នានោះមាន កម្លាំងនគរបាល សរុបចំនួន៧២នាក់ និង ព្រះសង្ឃគង់វត្តគីរីសុក្ខារាម ដំណាក់កាលទី១ គឺ រថយន្តពន្លត់អគ្គីភ័យបាញ់ទឹកមិនដល់បានត្រឹម ឡើងទៅវាយពន្លត់ភ្លើងដែលឆេះរាលចុះមកក្រោមតាមទីតាំងដែលអាចចូលទៅវាយពន្លត់បានរហូតដល់ វេលាម៉ោង៥ភ្លឺឈានចូលថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២២។ ភ្លើងបានរាលឆេះចុះមកក្រោមពីកើតត្រឡប់លិចវិញជិតក្បែរវត្តនោះ ទើបកម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គីភ័យបាញ់ទឹកពន្លត់យ៉ាងពេញទំហឹងទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយមិនបង្កឲ្យភ្លើងរាលឆាបឆេះដល់វត្តគីរីសុក្ខារាមថ្មរមៀលនិងផ្ទះប្រជាពលរដ្ឋនោះឡើយ។

ក្នុងនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងអំណរគុណដល់កងកម្លាំងនគរបាលទាំង៤អង្គភាព រួមទាំងព្រះសង្ឃ ដែលបានខិតខំក្នុងការអន្តរាគមន៍វាយពន្លត់ភ្លើងដែលរាលឆេះនេះ រហូតគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង មិនបង្កឲ្យរាលដាលឆេះដល់វត្ត។

ទាក់ទិនបង្កឲ្យកើតមានអគ្គីភ័យនេះ សមត្ថកិច្ចដាក់ការសង្ស័យថា មានអ្នកលួចដុតមានចេតនាបង្កឲ្យមានការខូចខាតបរិស្ថាន ពិសេសកូនឈើនៅលើភ្នំ ហើយករណីនេះលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ក៏បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលការិយាល័យជំនាញព្រហ្មទណ្ឌខេត្តនិងកម្លាំងនគរបាលជំនាញព្រហ្មនៃអធិការដ្ឋាននគរបាលស្រុកថ្មពួកចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនបង្កល្មើសនេះផងដែរ ដើម្បីចាប់ខ្លួនយកទៅផ្តន្ទាទោសតាមនីតិវិធីផងដែរ៕
ដោយ ៖ វ៉ាន់ ណាង





-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?