Connect with us

សន្តិសុខសង្គម

តុលាការ​ខេត្តកណ្តាល​ ស​ម្រេច​ចេញ​ដីកាឃុំខ្លួន​ក្រុម​ចោរប្លន់​ម៉ូតូ​សកម្ម​ប្រចាំ​រាជធានី​និង​ខេត្តកណ្តាល​០៥​នាក់ ដាក់​ពន្ធនាគារ​

បានផុស

នៅ

​កណ្តាល​ ៖ ក្រុមចោរឆក់​ចំនួន​០៥​នាក់ ដែល​សកម្ម​ខាង​ស្ទាក់​កាប់​ប្លន់​ប្លន់​ម៉ូតូ​ពី​ប្រជាពលរដ្ឋ​ប្រចាំរាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល នៅ​ល្ងាច​ថ្ងៃទី​១០ ខែ​កុ​ម្ភៈ ឆ្នាំ​២០២២ ត្រូវបាន​លោក​ប្លុង វិសាល ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តកណ្តាល​បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្ដោះអាសន្ន ពីបទ “​លួច​មាន​ស្ងា​ន​ទម្ងន់ទោស ” តាម​មាត្រា ៣៥៣ ,៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​១៩​និង​៣០​នាទី នៅ​ចំណុច​ចំការ​ធ្នង់ ភូមិ​ព្រែក​លួង ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល ។

ជនរងគ្រោះ​ឈ្មោះ សែ ច​ន្ធូ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ ខ្មែរ​មុខរបរ មេការ​ជាងសំណង់​បុរី​ចតុមុខ មាន​ទីលំនៅ​ភូមិ ជាប់ ឃុំ​ជ្រលង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

​ជន​ត្រូវ​ចោទ​ទី​១​ឈ្មោះ ខេមរ៉ា ផល្លា ហៅ ឡា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ក្រោ​គោ សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ទី​២​ឈ្មោះ រាជ វិសាល ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ផ្សារ​តូច សង្កាត់​ឫស្សីកែវ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ ទី​៣​ឈ្មោះ ដាវ វិសាល ហៅ ពក ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ក្រោ​គោ សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។ ទី​៤​ឈ្មោះ មាស សារី ហៅ ធី​យ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ​បឹង​ស្រឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ និង​ទី​៥​ឈ្មោះ ធឿន ប៊ុន​លាភ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិឃ​២ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​០៧ ខែ​កុ​ម្ភៈ ឆ្នាំ​២០២២ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែងធ្វើការ​នៅ​បុរី​ចតុមុខ​ឃុំ​ស្វាយជ្រំ មកលេង​ផ្ទះ​មិត្តភក្តិ​នៅ​ឃុំ​វិហារ​សួគ៌ ពេល​មក​ដល់​ចំណុច​ចំការ​ធ្នង់ ភូមិ​ព្រែក​លួង ឃុំ​ព្រែក​លួង ក៏​ជួប​ជនសង្ស័យ​ទាំង​១១​នាក់​ខាងលើ​ជិះ​ម៉ូតូ​ចំនួន​០៤​គ្រឿង ម៉ាក​SUZAKI Nex ចំនួន​១​គ្រឿង ម៉ាក់​HONDA C125 ស៊េរី​២០២១​ចំនួន​១​គ្រឿង ម៉ាក​HONA C125 ស៊េរី​២០១៥ ១​គ្រឿង និង​ម៉ូតូ​ម៉ាក​MSX ចំនួន​១​គ្រឿង បានធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​គេចខ្លួន​ទៅ​ទិស​ខាងជើង​ចូលក្នុង​ក្រុមហ៊ុន​7NG​ឆ្ពោះ​មក​តាម​ផ្លូវជាតិ​លេខ​៨ រួច​ជិះ​ត្រឡប់​ទៅ​ឆ្លង​ដរ​អរិយ​ក្សត្រ​គេចខ្លួន​ទៅ​រាជធានី​ភ្នំពេញ ចំណែក​ជនរងគ្រោះ​រង​របួស​រយះ​ក្បាល​មួយកន្លែង​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

រហូតដល់​ម៉ោង​២២​និង​០០​នាទី ថ្ងៃ​ដដែល​កម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ បាប​ចុះ​ល្បាត​តាម​គោលដៅ​របស់ខ្លួន ដោយមាន​ការសង្ស័យ​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៥​នាក់ ម៉ូតូ​ចំនួន​៣​គ្រឿង ម៉ូតូ​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ចំនួន​២​គ្រឿង ម៉ាក​Nex និង​ម៉ាក​HONDA C125 ស៊េរី​២០២១ និង​ម៉ូតូ​ម៉ាក​HONDA C125 ស៊េរី​២០២០ ជា​ម៉ូតូ​ជនរងគ្រោះ​ឈ្មោះ សែ ច​ន្ធូ ដែល​ជនសង្ស័យ​កាប់​ប្លន់​យកទៅ។

ដល់​ថ្ងៃទី​០៨ ខែ​កុ​ម្ភៈ ឆ្នាំ​២០២២ សមត្ថកិច្ច​នគរ​បាល​ខណ្ឌដូនពេញ បាន​ប្រគល់​ជនសង្ស័យ​ទាំង​៥​នាក់ និង​វត្ថុតាង​ម៉ូតូ​ចំនួន​៣​គ្រឿង មក​ឲ្យ​សមត្ថកិច្ច អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ដោយ ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

ការ​បំផ្ទុះគ្រាប់​បែក​អត្តឃាត​​នៅ​ស្ថានីយ​រថភ្លើង​បណ្តាល​ឱ្យ​ស្លាប់​​​និង​របួស​ជិត​១០០​នាក់​​នៅ​ប៉ាគីស្ថាន

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកជំនាញ៖កម្ពុជារំពឹងថាការកាត់បន្ថយអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិកទាក់ទាញលំហូវិនិយោគ​

កីឡា៣ ម៉ោង មុន

កីឡាការិនី​ខ្មែរ-កាណាដា Melania Joy សោក​ស្តាយ​មិន​អាច​មក​ជួយ​ក្រុម​នារី​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង​បើកទ្វារ​ទទួល​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ ​ចូល​ទស្សនា​ជា​រៀងរាល់ថ្ងៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរ​​សង្កាត់​ច្បារអំពៅ​ ដាក់​​របាំង​មិន​ឲ្យ​រថយន្ត​ធំ​​បើក​ក្រោម​ស្ពាន​ព្រោះ​ខ្លាច​ប៉ះ​​តួ​ស្ពាន​

Sokha Hotels

ព័ត៌មានពេញនិយម