សន្តិសុខសង្គម
ល្បិចថ្មី!! យកលុយទៅសង បន្លំចូលលួចគ្រឿងអលង្ការ អស់ខ្ទប់ម៉ឺនដុល្លារ
កណ្តាល ៖ ចោរស្រី ប្រើល្បិចខ្លាំងយកលុយទៅសងគេ បន្លំចូលក្នុងផ្ទះលួចយកគ្រឿងអលង្កាតម្លៃសរុបខ្ទង់ម៉ឺនដុល្លារ និងប្រើល្បិចបោកសមត្ថកិច្ច ទីបំផុត ត្រូវសមត្ថកិច្ចក្របួចជាប់វៃខ្នោះ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី នៅចំណុចលើផ្ទះជនរងគ្រោះភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល។
នគរបាលស្រុកល្វាឯមបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះស៊ុ សាវ៉ន ភេទស្រី អាយុ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះរាជ យាទ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ មានទីលំនៅទីលំនៅ ភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះស៊ុ សាវ៉ន បានត្រឡប់មកពីចូលបុណ្យខួប៧ថ្ងៃនៅផ្ទះរបស់ឈ្មោះខេន ហើយបានឡើងទៅលើផ្ទះស្រាប់តែឃើញជនសង្ស័យឈ្មោះរាជ យាទពួន សម្ងំក្នុងកន្ទេលក្រហមដែលដាក់ហាលលើបង្កាន់ដៃរានហាលលើផ្ទះពេលនោះជនរងគ្រោះមានអារម្មណ៍ភាន់ភាំងនិយាយមិនកើតដោយមិនបានសួរនាំទៅជនសង្ស័យឈ្មោះរាជ យាទ ទេហើយជនរងគ្រោះក៏បានចូលទៅក្នុងផ្ទះហៅកូនស្រីឈ្មោះយិន ចន្ថា ឲ្យឡើងទៅលើផ្ទះស្រាប់តែជនសង្ស័យបានបើកទ្វារផ្ទះហើយស្រែកប្រាប់ជនរងគ្រោះថាចាំល្ងាចចាំយកលុយមកសងលុយដែរជំពាក់ជនរងគ្រោះចំនួន ៥ម៉ឺនរៀលកន្លងមកនោះ រួចចុះពីលើផ្ទះជនរងគ្រោះដើរយ៉ាងលឿនទៅបាត់ទៅ។
បន្ទាប់ភ្លាមនោះជនរងគ្រោះក៏ចូលទៅមើលក្នុងបន្ទប់របស់កូនស្រីឈ្មោះយិន ចន្ថា ឃើញទូដែលដាក់លុយនិងមានសភាពមិនប្រក្រតីហើយក៏ពិនិត្យមើលទើបដឹងថា បាត់លុយនិងមាសដែលដាក់ទុកនៅក្នុងទូរនោះអស់ ភ្លាមនោះជនរងគ្រោះបានទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងគ្រំ។

សមត្ថកិច្ចបានតាមរកហៅជនសង្ស័យមកសាកសួរនៅចំពោះមុខសមត្ថកិច្ចដែលបានសាកសួរ
នៅថ្ងៃទី០៩ម្តងនិងថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២២ ជនសង្ស័យពុំសារភាពឡើយដោយបញ្ជាក់ហេតុផលថាគេ(ជនសង្ស័យ)ឡើងទៅលើផ្ទះជនរងគ្រោះនោះគឺទៅប្រាប់ជនរងគ្រោះថាលុយដែលជំពាក់៥ម៉ឺនរៀល រង់ចាំល្ងាចទើបយកទៅសង ប្រាប់រួចក៏ចុះត្រឡប់មកផ្ទះវិញហើយយកម៉ូតូកូនដែលទើបចេញពីរៀនទៅដូរប្រាក់ចំនួន៥០០ដុល្លារ ដូរជាប្រាក់រៀលនៅកន្លែងវីនវេលុយស្ថិតក្នុងឃុំល្វាសរ បញ្ជាក់ប្រាប់សមត្ថកិច្ចថាជាប្រាក់ដន្លងនៅខេត្តស្វាយរៀងផ្ញើមកឲ្យ និងបានយកវិក្កយបត្រដកប្រាក់មកឲ្យសមត្ថកិច្ច។

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចបានហៅជនសង្ស័យមកសាកសួរម្ដងទៀតទើបជនសង្ស័យបានសារភាពថា គេ(ជនសង្ស័យ)ពិតជាបានឡើងទៅលើផ្ទះជនរងគ្រោះហើយឃើញកញ្ចប់លុយនិងមាសច្រកថង់ពណ៌ខ្មៅនៅជ្រុះក្បែរបង្កាន់ដៃលើផ្ទះជនរងគ្រោះឃើញមានលុយគេ(ជនសង្ស័យ)ក៏រើសយកកញ្ចប់ថង់ពណ៌ខ្មៅនោះមកផ្ទះតែម្ដង ហើយយកទៅលាក់ទុកក្នុងការ៉ុងច្រកកញ្ចប់ថង់ច្រកផ្លែស្វាយលាក់ទុកនៅក្នុងរោងក្រោយផ្ទះហើយបានដកយកតែលុយចំនួន ៧០០ដុល្លារយកទៅដូចាយនឹងសងគេ។

ចំពោះវិក្កយបត្រដកប្រាក់ចំនួន ៥០០ ដុល្លារដែលយកមកបង្ហាញឱ្យសមត្ថកិច្ចនោះគឺនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយពីសមត្ថកិច្ចហៅមកសាកសួរហើយបានឲ្យត្រឡប់ទៅផ្ទះវិញគេ(ជនសង្ស័យ)បានទៅធ្វើជាល្បិចផ្ទេរប្រាក់ចំនួន ៥០០ ដុល្លារនឹងដកនៅកន្លែងនោះភ្លាមវិញចំនួន ៥០០ ដុល្លារ ដើម្បីបានវិក្កយបត្រដកប្រាក់យកមកបង្ហាញសមត្ថកិច្ចដើម្បីបំភ័ន្តថាប្រាក់ចំនួន ៥០០ ដុល្លារនោះគឺជាប្រាក់ដែលដន្លងផ្ញើមកឲ្យមែន។
បច្ចុប្បន្នជនសង្ស័យបាននាំមកអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី៕






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ