សន្តិសុខសង្គម
ផ្ទុះភ្លើងប្រចណ្ឌប្រពន្ធជាមួយក្មួយប្រុស ទាញអង្រែបុកគ្រឿងវាយសម្លាប់ស្លាប់ភ្លាមៗ
បុរសជាជនដៃដល់ម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកចិត្របុរី ចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីវាយសម្លាប់ប្រពន្ធខ្លួនឯង និងវាយក្មួយប្រុសបណ្ដាលឲ្យរងរបួសធ្ងន់ដោយអង្រែបុកគ្រឿង ខណៈកំពុងអង្គុយផឹកស៊ីជាមួយគ្នា ហើយកើតជាភ្លើងប្រចណ្ឌ។

ករណីវាយកម្លាប់ដោយភ្លើងប្រចណ្ឌនេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២២ នៅភូមិជួរក្រួច ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ មល់ មិន ភេទប្រុស អាយុ៥៧ឆ្នាំ(ត្រូវជាប្ដីជនរងគ្រោះ) រស់នៅភូមិឃុំ កើតហេតុខាងលើ។

តាមរបាយការណ៍បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ជនដៃដល់បានបបួលបុរសរងគ្រោះជាក្មួយ ផឹកស៊ីលើគ្រែក្បែរផ្ទះ ពេលនោះស្ត្រីជាប្រពន្ធបានមកផឹកជាមួយ ក៏កើតជាជម្លោះ ដោយសារបុរសដៃដល់ជាប្តីប្រចណ្ឌស្ត្រីរងគ្រោះជាប្រពន្ធជាមួយនឹងក្មួយប្រុសរបស់ខ្លួន។ បន្តិចក្រោយមកជនដៃដល់បានយកអង្រែបុកគ្រឿង វាយសំពងមកលើជនរងគ្រោះជាក្មួយ ត្រូវចំក្បាលសន្លប់បាត់ស្មារតី និងវាយលើស្ត្រីជាប្រពន្ធបណ្តាលអោយស្លាប់នៅកន្លែងតែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីកើតហេតុ ជនដៃដល់ត្រូវបានកម្លាំងនគរបាលធ្វើការចាប់ខ្លួនបានភ្លាមៗ បញ្ជូនមកអធិការនគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ