សន្តិសុខសង្គម
លោក ឌួង ងៀប ត្រូវបញ្ជូនទៅកាន់តុលាការមុននេះ ដោយសារជាប់ពាក់ព័ន្ធនឹងលុយ ១០លានដុល្លារ
សមត្ថកិច្ចរាជធានីភ្នំពេញ បានបញ្ជូនខ្លួនអតីតឧកញ៉ា ឌួង ងៀប ដែលជាឧត្តមសេនីយ៍ផ្កាយ ៣ នៅក្រសួងមហាផ្ទៃ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ បន្ទាប់ពីចាប់ខ្លួននៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។
ប្រភពព័ត៌មានច្បាស់ការ ពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនឈ្មោះ ឌួង ងៀប អតីតឧកញ៉ា និងជាឧត្តមសេនីយ៍ផ្កាយ៣នៅក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃច័ន្ទនេះ។
ប្រភពបានបញ្ជាក់ថា ការឃាត់ខ្លួនលោក ឌួង ងៀប គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ ពាក់ព័ន្ធនិងបទល្មើស «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន» មានទឹកប្រាក់ប្រមាណ ១០លានដុល្លារ ដែលត្រូវបានប្ដឹង ដោយអ្នកវិនិយោគជនជាតិចិនតៃវ៉ាន់។
គិតត្រឹមម៉ោង ១១កន្លះ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២នេះ លោក ឌួង ងៀប ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅពន្ធនាគារប៉េហ្ស៊ីហើយ៕
អត្ថបទ៖ មករា
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត