សន្តិសុខសង្គម
អ៊ុំសាច់ថ្លៃចាប់រំលោភក្មួយស្រី២នាក់បានសម្រេចជាច្រើនលើក
បុរសម្នាក់ត្រូវជាអ៊ុំសាច់ថ្លៃរបស់ក្មេងស្រីរងគ្រោះ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតៃក្រោម ធ្វើការឃាត់ខ្លួន បន្ទាប់រងការចោទប្រកាន់ថា បានចាប់រំលោភលើក្មួយស្រីរបស់ខ្លួន២នាក់បានសម្រេចក្នុងម្នាក់ៗចំនួន២លើក។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១៧និង៤០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង បន្ទាប់សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីក្មេងស្រីរងគ្រោះ។

ជនសង្ស័យមានឈ្មោះ ស៊ិន ធឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។ ចំណែកក្មេងស្រីរងគ្រោះមានពីរនាក់ឈ្មោះ ខ ស ព ភេទស្រីអាយុ១៣ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ហ ស ន ភេទស្រីអាយុ១២ឆ្នាំ ជនជាតិខ្មែរ។ អ្នកទាំងពីររស់នៅភូមិ ឃុំ ជាមួយជនសង្ស័យ។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សិន ធឿន ត្រូវជាអ៊ុំថ្លៃ បានចាប់រំលោភខ្លួនបានសម្រេចម្នាក់ពីរដង។ ក្រោយចាប់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីទាំងពីរនាក់នោះបានសម្រេចពិតប្រាកដមែន។

បន្ទាប់ពីសួរនាំ ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកោះកុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យកណ្ដាលជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់ការតាមនីតិវិធីបន្ត៕
អត្ថបទ៖ សុខុម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ