Connect with us

សន្តិសុខសង្គម

កូនឈឺចុកពោះ ហៅគ្រូពេទ្យមកចាក់ថ្នាំប្រកាច់ស្លាប់ភ្លាមៗ

បានផុស

នៅ

លោកគ្រូពេទ្យឯកជនម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីទៅព្យាលជំងឺឲ្យក្មេង​ប្រុស​ម្នាក់ តែបែជាប្រកាច់បែកពពុះមាត់ស្លាប់ភ្លាមៗ ពេលចាក់ថ្នាំរួច។

ករណីនេះបានកើតឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុច​ភូមិ​កណ្ដាល ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា លោកគ្រូពេទ្យដែលឃាត់ខ្លួនមានឈ្មោះ វ៉ាត់ ចន្ថ​ន ភេទប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​គ្រូពេទ្យ រស់នៅ​ភូមិ​កណ្ដាល ​ឃុំ​ស្វាយចេក ស្រុក​រំដួល​ ខេត្តស្វាយរៀង។ ចំណែក​ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ ជៀក ណា​ដេ​ត អាយុ៧​ឆ្នាំ​ មុខរបរជា​សិស្ស​រស់នៅភូមិ​ថ្មី​ ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្តស្វាយរៀង។​

សមត្ថកិច្ចបាន​បញ្ជាក់ថា ក្រោយពី​គ្រូពេទ្យចាក់​ថ្នាំ​ឲ្យ​ក្មេងប្រុស​រងគ្រោះ​រួច គ្រាន់តែ​ដក​ម្ជុលចេញ​ស្រាប់តែ​ក្មេងរងគ្រោះ​មាន​សភាព​ប្រកាច់​ខាំ​អណ្ដាត​បែកពពុះមាត់ បណ្ដាលអោយ​ស្លាប់​ភ្លាមៗ បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ​តែម្ដង និងបាន​រាយការណ៍​សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច​។​

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​បានឃាត់ខ្លួនគ្រូពេទ្យដែលចាក់ថ្នាំបណ្ដាលឲ្យក្មេងប្រុសស្លាប់ ​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​រំដួល ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ចំណែកសព ត្រូវបានធ្វើ​កំណត់ហេតុ ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ៖ សុខុម​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម