សន្តិសុខសង្គម
ឆក់កាបូបលុយពីស្រី្តអ្នកលក់បន្លែអស់លុយជាង៤លាន នៅខណ្ឌដង្កោ
ស្ដ្រីជាអ្នកលក់បន្លែម្នាក់ត្រូវជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពឆក់យកកាបូបលុយបានសម្រេចបណ្ដាលឲ្យជនរងគ្រោះដួលអូសម៉ូតូជាច្រើនម៉ែត្ររងរបួស ឯជនសង្ស័យនាំគ្នាគេចខ្លួនដោយសុវត្ថិភាព។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩និង៤៥នាទីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចគាល់ស្ពានខាងត្បូងក្រុមហ៊ុនសាបៀរកម្ពុជាប្រមាណជា៥០ម៉ែត្រ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ហ៊ន ផុន ភេទស្ត្រី អាយុ៣៦ឆ្នាំ មុខរបរលក់បន្លែ នៅផ្សារជម្ពូវ័ន ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់ជិះម៉ូតូហុងដាគុបជ្រុងពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខកំពង់ស្ពឺ1D-9804ចេញពីម្តុំរង្វង់មូលគួរស្រូវ គោលបំណងទៅផ្សារជម្ពូវ័ន្ត ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យចំនួន៤ នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ចំនួន២ គ្រឿងមិនចាំស្លាកលេខមកពីក្រោយ ខណ:នោះជនសង្ស័យចំនួន២នាក់បានមកធ្វើសកម្មភាពឆក់ការបូបលុយពីរូបគាត់មិនបានសម្រេចបណ្តាលរូបគាត់ដួលម៉ូតូអូសច្រើនម៉ែត្រចូលទៅក្នុងគម្ពោតព្រៃ រងរបួសដៃជើង និងមានជនសង្ស័យចំនួន២នាក់ទៀតចាំបិទគូថនៅពីក្រោយ បន្ទាប់មកជនសង្ស័យបានទាញយកការបូលុយដែលរូបគាត់ក្រវ៉ាត់នៅជាប់ចង្កេះ ហើយរូបគាត់បានប្រតាយប្រតប់គ្នាគ្នាជាមួយជនសង្ស័យផងដែរ និងបានស្រែកឲ្យគេជួយតែគ្មានអ្នកជួយ ទើបជនសង្ស័យបានទាញយកកាបូបលុយរូបគាត់ រួចនាំគ្នាឡើងជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ច។ជនរងគ្រោះបានបន្តទៀតថា សម្ភារ:ដែលត្រូវបាត់បង់មានលុយខ្មែរចំនួនជាង ៤លានរៀលនិងទូរស័ព្ទដៃ១គ្រឿងម៉ាកOPPO។

ក្រោយកើតហេតុជនរងគ្រោះ បានទំនាក់ទំនងហៅសាច់ញាតិរួចទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕
អត្ថបទ៖ សុខា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ