សន្តិសុខសង្គម
បុរសម្នាក់ លួងលោមប្រទូសកេរ្តិ៍ខ្មាសលើក្មេងស្រី ខណៈនាងកំពុងមើលគេរាំធុងបាស់
ជនសង្ស័យម្នាក់ ដែលទទួលរងនូវពាក្យបណ្តឹង ដោយបានចោទប្រកាន់ពីបទ ប្រទូសកេរ្តិ៍ខ្មាស់លើក្មេងស្រីដែលជាអនីតិជន ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ ដើម្បីបញ្ជូនទៅតុលាការ។

ក្រោយពីទទួលពាក្យបណ្តឹង ពីអាណាព្យាបាលក្មេងស្រីរងគ្រោះ នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះរួចមក និងដោយអនុវត្តតាមយោបល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងមានការឯកភាពពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគីរី បានធ្វើការចុះឃាត់ខ្លួនជនសង្ស័យម្នាក់ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាមច្បាប់។


ជនសង្ស័យឈ្មោះ ដៀង វីន ហៅគុច ភេទប្រុស អាយុ ៣០ ឆ្នាំ ដោយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៩ និង ២៥ នាទី យប់ត្រង់ចំណុចភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានធ្វើសកម្មភាពលួងលោមកុមារីរងគ្រោះម្នាក់នាក់ឈ្មោះ ស ស គ ធ អាយុ ១៣ ឆ្នាំ រស់នៅភូមិ.ឃុំ ជាមួយគ្នា ដោយគេបានលួងលោមថា ឌុបម៉ូតូជូនទៅផ្ទះ ខណៈពេលកុមារីរងគ្រោះខាងលើកំពុងតែមើលគេរាំធុងបាស់នៅនឹងផ្ទះរបស់ជនសង្ស័យ តែជនសង្ស័យបែរជាឌុបកុមារីរងគ្រោះទៅអោបថើប ស្ទាបអង្អែល នៅក្នុងដីចម្ការដំឡូង ១ កន្លែង ដែលស្ថិតនៅចម្ងាយ ២០០ ម៉ែត្រ ពីផ្ទះកុមារីរងគ្រោះទៅវិញ។ បច្ចុប្បន្នក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានរៀបចំបញ្ជូនជនសង្ស័យទៅកាន់តុលាការហើយ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ