Connect with us

សន្តិសុខសង្គម

ប្រទះឃើញគ្រោងឆ្អឹងមនុស្សនៅបាតល្អាងភ្នំ ពេលពលរដ្ឋចុះកើបអាចម៍ប្រចៀវ

បានផុស

នៅ

ខេត្តបាត់ដំបង៖ គ្រោងឆ្អឹងសាកសពរបស់មនុស្សម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងបាតល្អាងភ្នំដែលមនុស្សម្នាចូលទៅមិនដល់ ខណ:ដែលពួកគេនាំគ្នាធ្វើជណ្តើរចុះទៅបាតល្អាងដើម្បីប្រមូលអាចម៍ប្រចៀវដើម្បីលក់។   

ហេតុកការណ៍ដែលធ្វើអោយមានការភ្ញាក់ផ្អើលនេះ កើតឡើងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុច ក្នុងល្អាងភ្នំឈូងស្វាយ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសាក្សីបាននិយាយថា ល្អាងភ្នំនេះកន្លងមកគ្មានអ្នកណាចុះទៅដល់ទេ ដោយសារវាជ្រៅ ហើយងងឹត។ នេះដោយសារ​តែពលរដ្ឋចង់បានអាចប្រចៀវយកមកប្រើប្រាស់ ទើបនាំគ្នាវ៉ៃឈើធ្វើជណ្តើរដើម្បីចុះទៅបាតល្អាង ក៏បានប្រទះនិងគ្រោងឆ្អឹងមនុស្សនេះតែម្តង។   

ក្រោយពីកម្លាំងការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ និងកោសល្យវិច័យ ចុះទៅពិនិនិងផ្គុំរូបរាងរួចមក ក៏បានសន្និដ្ឋានថា សពមនុស្សម្នាក់នេះស្លាប់ដោយជាប់ចំណង ហើយរយ:ពេលនៃការស្លាប់គឺអាចក្នុងរបបខ្មែរក្រហម ឬក៏ក្នុងឆ្នាំ១៩៧៩ ដោយមិនមែនស្លាប់ក្នុងចន្លោះ១០ ឬ២០ ឆ្នាំនេះទេ។   

បច្ចុប្បន្នគ្រោងឆ្អឹងទាំងនេះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយទីអារាមដែលនៅក្បែនោះ ធ្វើការបូជាហើយ ដើម្បីអោយព្រលឹងសពបានស្ងប់ស្ងាត់៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម