សន្តិសុខសង្គម
ចោទប្រពន្ធមានប្រុសថ្មី ទាញកាំបិតកាប់សម្លាប់ស្លាប់ភ្លាមៗ និងប៉ងសម្លាប់ទាំងកូនអាយុ១៤ខែ
ជនដៃដល់ដែលជាប្ដីរបស់ជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ធ្វើឃាត់ខ្លួនក្រោយកាប់សម្លាប់ប្រពន្ធខ្លួនឯង ដោយសារចោទប្រកាន់ថា ព្រន្ធមានប្រសថ្មី។
ករណីឃាតកម្មនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១០និង៤៥នាទី ស្ថិតនៅភូមិប្រក្លូត ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ អី សាម៉េត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្រាំងមេត្រី ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់បានយកកាំបិតផ្គាក់ កាប់ទៅលើប្រពន្ធរបស់ខ្លួន ឈ្មោះ សុខ ចរិយា អាយុ៣០ឆ្នាំ ចំនួន០២កាំបិត ចំក ផ្នែកខាងស្តាំមួយកាំបិត និង ក ផ្នែកខាងឆ្វេងមួយកាំបិតបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ដោយសារជនល្មើសជាប្តីចោទប្រកាន់ប្រពន្ធថា មានប្រុសថ្មី។
ក្រោយពេលកាប់សម្លាប់ប្រពន្ធរួច ជនល្មើសបានយកកាំបិតផ្គាក់ អាកខ្លួនឯងមុតបន្តិច និងកន្ត្រាក់យកខ្សែភ្លើងដើម្បីឲ្យឆក់សម្លាប់ខ្លួលឯង តែទាញមិនដាច់ និងបានតាមរកកាប់កូនស្រីរបស់ខ្លួន អាយុ១៤ខែទៀត តែត្រូវម្តាយធំយកលាក់រកមិនឃើញ។
ក្រោយពីចាប់ខ្លួនជនដៃដល់រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងផ្ដន្ទាទោសតាមផ្លូវច្បាប់តាមនីតិវិធី ៕
អត្ថបទ៖ សុខុម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ