សន្តិសុខសង្គម
ចាប់ខ្លួនជនជាតិចិនម្នាក់ករណីចាប់ជំរិតទារប្រាក់ជាង៤ម៉ឺនដុល្លារពីជនជាតិចិនដូចគ្នា
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការនគារបាលរាជធានីភ្នំពេញ រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទាប្រាក់ចំនួន៤.៤០០០ដុល្លារ ពីជនជាតិចិនដូចគ្នា ដែលប្រព្រឹត្តកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២កន្លង។

ប្រតិប្តត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០០និង៣០នាទី នៅចំណុចសណ្ឋាគារខាឡឺ (Ka Le Hotel) ហៅ Color Creative Hotel ផ្លូវសុធារស កែងផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយដឹកនាំផ្ទាល់ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ GAN HUA FENG ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកសណ្ឋារគារ ស្នាក់នៅសណ្ឋាគារ ខាឡឺ(Ka Le Hotel) ហៅ Color Creative Hotel ផ្លូវសុធារស កែងផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ចំណែកជនរងគ្រោះឈ្មោះ ZHANG YANGFENG ភេទប្រុស ជនជាតិចិន ស្នាក់នៅបន្ទប់៤១៤ សណ្ឋាគារ XI THANG ផ្លូវបារាំង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរ ជំនួយការថៅកែ ។

ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងបានដកហូត ម្សៅម៉ដ្ឋពណ៌ស ចំនួន០១កញ្ចប់តូច, ជញ្ជីងសម្រាប់ថ្លឺងគ្រឿងញៀន ចំនួន ០១, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន (ក្តារឈើ) ចំនួន០២, ទុយោជ័រ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ដុំកាម៉េរ៉ាសុវត្ថិភាពម៉ាក @JHUA ពណ៌ ខ្មៅ ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាកអាយហ្វូន១២ប្រូម៉េក ពណ៌ ប្រផេះ ជារបស់ជនសង្ស័យ។ ចំណែកសម្ភារៈរបស់ជនរងគ្រោះដែលបាត់បង់មាន៖ ទូរស័ព្ទដៃចំនួន ០៤ គ្រឿង ម៉ាកអាយហ្វូន ពណ៌ប្រផេះ បែកកញ្ចក់ខាងមុខ និងបែកតួខាងក្រោយចំនួន០១គ្រឿង ,ទូរស័ព្ទដៃម៉ាកអាយហ្វូន ពណ៌ ប្រផេះ បែកកញ្ចក់ខាងលមុខចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាកវីវ៉ូ ពណ៌ ខៀវ ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាក សាំសុង ពណ៌ខ្មៅ ចំនួន០១គ្រឿង និងប្រាក់ចំនួន៤៤០០០ដុល្លារអាមេរិច។
ក្រោយពីឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ