សន្តិសុខសង្គម
សាលាឧទ្ធរណ៍តម្កល់ទោសឲ្យចាងហ្វាងកាសែត សុវណ្ណនគរ ជាប់ពន្ធនាគារមួយជីវិត
ក្រុមប្រឹក្សាសំណុំរឿងឧក្រិដ្ឋកម្មសាលាឧទ្ធរណ៍ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានប្រកាសសាលដីកាសម្រេចតម្កល់ទុកអោយអតីតចាងហ្វាងកាសែត សុវណ្ណនគរ និងគូកនជាប់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទ « ឃាតកម្មគិតទុកមុន » តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការសម្លាប់មិត្តភ័ក្រដើម្បីប្លន់យកទ្រព្យសម្បត្តិ ។

ជនដៃដល់ឈ្មោះ សោម គឹមស៊ាន អាយុ៤៤ឆ្នាំ ជាអតីតចាងហ្វាងកាសែត សុវណ្ណនគរ ។ ជនដៃដល់ទី២ឈ្មោះ សី ផារ៉ាដា ភេទប្រុស អាយុ៤២ឆ្នាំ ។ ជនដៃដល់ទី៣ ឈ្មោះ សួង សារ៉ាយ ( រត់គេចខ្លួន ) ពួកគេត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មគិតទុកមុន ប៉ុន្តែពួកគេបានប្ដឹងឧទ្ធរណ៍ ហើយក៏ត្រូវបានសាលាឧទ្ធរណ៍សម្រេចកាលពីព្រឹកថ្ងៃនេះ ដោយតម្កល់សេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោមអោយនៅជាធរមានដដែល ។
សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនជនសង្ស័យ រហូតបានសម្រេច ក្រោយពីជនសង្ស័យបានរត់គេចខ្លួនអស់រយៈពេល៥ឆ្នាំ ដោយសម្ងំលាក់ខ្លួននៅខេត្តតាកែវ ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ មានសពជនរងគ្រោះម្នាក់ ត្រូវបានគេប្រទះឃើញនៅក្នុងគំនរសំរាម ក្បែរប្រឡាយទឹកមួយកន្លែង តាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមរយៈវិធានការជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំណត់អត្តសញ្ញាណជនរងគ្រោះមានឈ្មោះ ស្រ៊ុន សុភក្ដិ អាយុ៣៥ឆ្នាំ ទីលំនៅ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

បន្ទាប់មក សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនឃាតក ជាជនដៃដល់ម្នាក់ ឈ្មោះ សោម គឹមស៊ាន បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ តែឈ្មោះ សី ផារ៉ាដា នេះ ក្រោយពីដឹងថាបក្ខពួកខ្លួន ត្រូវអាវុធហត្ថភ្នំពេញចាប់ខ្លួនបាន ក៏គេចខ្លួនបាត់រហូតអស់រយៈពេល០៥ឆ្នាំទើបចាប់បាន ។ ចំណែកឈ្មោះ សួង សារ៉ាយ បានរត់គេចខ្លួនបាត់រហូតមក ៕
អត្ថបទ៖ មករា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ